ព័ត៌មានជាតិ

ឯកឧត្តម​ ម៉ែន​ វិបុល ដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី៤ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សា​ខេត្តស្វាយ​រៀង

ខេត្តស្វាយរៀង៖ឯកឧត្តម​ ម៉ែន​ វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣០​ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី៤ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សា​ខេត្ត។កិច្ចប្រជុំនេះបានធ្វើឡើង​នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្ត ដោយ​មានការអញ្ជើញចូលរួម​ពីឯ​កឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត លោក លោកស្រីសមាជិក សមាជិកា​ក្រុមប្រឹក្សាខេត្ត អភិបា​លរងខេត្ត លោក​លោកស្រី​ នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក​ប្រធានមន្ទីរនានាក្នុងខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធា​នការិយា​ល័យចំណុះសាលាខេត្ត

របៀបវារៈនៃកិច្ចប្រជុំនេះមាន ៖

.ពិនិត្យ និងអនុម័ត លើសេ​ចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣។

. ពិនិត្យ និង​អនុម័ត លសេចក្តីព្រាងបាយការណ៍ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត ប្រ​ចាំខែ​កញ្ញា និងទិសដៅបន្តខែតុលា ឆ្នាំ២០២៤

.ពិនិត្យ និងអនុម័​តលើសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រថវិការបស់ខេត្តស្វាយរៀង

ឆ្នាំ២០២​៥២០២៧។

-​ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការចំណូល ចំណាយថវិការបស់សាលាខេត្តឆ្នាំ២០២៥

.ពិនិត្យ និងអនុម័តផែនការយុទ្ធសាស្រ្តថវិកាសុខាភិបាលឆ្នាំ២០២៥២០២៧។

-​ ពិនិត្យ និងអ​នុម័តគម្រោងចំណូល និងចំណាយថវិកាឆ្នាំ២០២៥ របស់មន្ទីរសុ​ខាភិបាលនៃរ​ដ្ឋបាលខេត្តស្វាយរៀង

.​ អនុម័​តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ជូន​មន្ត្រីរាជ​ការសាលាខេត្ត។

ស្តាប់របាយការណ៍ប្រចាំខែកញ្ញា និងទិសដៅការងារបន្តខែតុលា ឆ្នាំ២០២៤ របស់គ​ណៈកម្មា​ធិការពិគ្រោះ យោបល់កិច្ចការស្រ្តី និងកុមារខេត្ត។

.ស្តាប់​របាយការណ៍ប្រចាំខែកញ្ញា និងទិសដៅការងារបន្តខែតុលា ឆ្នាំ២០២៤ របស់ គណៈ​កម្មាធិការ​លទ្ធកម្មខេត្ត។

.​សេចក្តីផ្សេងៗ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button