ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួចម៉ូតូនៅប៉ោយប៉ែត

(បន្ទាយមានជ័យ ) កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់ តាមពាក្យបណ្តឹងជនរងគ្រោះ ពាក់ព័ន្ធករណីលួចម៉ូតូ កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចមុខវត្តអូរល្ហុង ស្ថិតក្នុងភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។រហូតនៅវេលាម៉ោង០៩និង០០នាទី ថ្ងៃទី០១ ខែតុលា ជនរងគ្រោះបានប្រទះឃើញជនសង្ស័យជិះម៉ូតូរបស់ខ្លួននៅចំណុចកាស៊ីណូហ្គោដវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ទើបប្តឹងមកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឱ្យឃាត់ខ្លួនភ្លាមៗតែម្តង។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់ដែលត្រូវឃាត់ខ្លួន
១-ឈ្មោះ លី តុលា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត , ២-ឈ្មោះ រ៉ន រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ, ៣-ឈ្មោះ ស៊ុន សេងលី ភេទប្រុស អាយុ២៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិទំនប់ក៥ សង្កាត់៉ោយប៉ែត ្រុងប៉ោយប៉ែត , ៤-ឈ្មោះ វី វណ្ណា (តឿន) ភេទប្រុស អាយុ៣៣ឆ្នាំបច្ចុប្បន្នស្នាក់នៅមណ្ឌល១០ ភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ។ វត្ថុតាងដែលដកហូតបានរួមមាន៖ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិត ឆ្នាំ២០២០ គ្មានផ្លាកលេខ (ប្រគល់ជូនជនរងគ្រោះវិញ), ម៉ូតូម៉ាក វិនន័រ ពណ៌ខ្មៅ ចំនួន០១គ្រឿង, ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០០៥ ចំនួន០១គ្រឿង,ផ្លាកលេខម៉ូតូ ចំនួន០១ ,បំណែកម៉ូតូ មួយចំនួន ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានលួចម៉ូតូ របស់ជនរងគ្រោះ ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបាន បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសុក្រទី០៤ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button