ពិធីបុណ្យស្រោចស្រពសុគន្ធវារីប្រគេនព្រះគ្រូបញ្ញវឌ្ឍនមុនី ឆាំចន្ថា និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តស្នាយបុណ្យ ស្រុកមេសាង
ខេត្តព្រៃវែង៖ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យស្រោចស្រពសុគន្ធវារីប្រគេនព្រះគ្រូបញ្ញវឌ្ឍនមុនី ឆាំ ចន្ថា និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តស្នាយបុណ្យ ស្ថិតនៅក្នុងឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរធម្មការខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក បងប្អូនប្រជាពលរដ្ឋ និងបានប្រគេនបច្ច័យសរុបចំនួន១២.៥៣៥.០០០រៀលផងដែរ។
នាឱកាសនោះឯកឧត្តម ស្បោង សារ៉ាត បានមានប្រសាសន៍ សំណេះសំណាលពាំនាំនូវការសួរសុខទុក្ខ និងការនឹករលឹកពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះបងប្អូនពុទ្ធបរិស័ទដែលបានចូលរួមនាឱកាសនេះ និងបានលើកឡើងថា សភាពការណ៏ថ្មីនៅក្នុងប្រទេស និងភាពរីកចម្រើននៅក្នុងមូលដ្ឋានភូមិ ឃុំ ស្រុក ដែលបាននិងកំពុងអភិវឌ្ឍន៍ឥតឈប់ឈជាបន្តបន្ទាប់ ជាក់ស្តែងមានដូចជា៖ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម ប្រឡាយទឹក ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនទៀត។
ជាមួយគ្នានោះដែរឯកឧត្តម បានអំពាវនាវដល់បងប្អូនពុទ្ធបរិស័ទទាំងអស់ បន្តចូលរួមថែរក្សាសមិទ្ធផលទាំងអស់នេះ និងចូលរួមគោរពគាំទ្រ ព្រះពុទ្ធសាសនាឲ្យមានការរីកចម្រើនបន្ថែមទៀត និងសូមអោយអាជ្ញាធរមូលដ្ឋាន ត្រូវបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា អនុវត្តន៍ឲ្យបាននូវភូមិ ឃុំ មានសុវត្ថិភាព និងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាពីរាជរដ្ឋាភិបាល ដែលបានដាក់ចេញ ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលការឆ្លងនៃជំងឺកូវីដ១៩ ដែលកំពុងតែឆ្លងរីករាលដាលសារជាថ្មី នៅក្នុងប្រទេសកម្ពុជា យើងក៏ដូចជានៅក្នុងខេត្តព្រៃវែងនេះ៕