ព័ត៌មានជាតិ

ក្រុមការងារកងពលតូចថ្មេីរជេីងលេខ៥១ បានបន្តយុទ្ធនាការចាក់វ៉ាក់សាំងកាពារជំងឺកូវីដ-១៩ ដូសទី៣ ដូសទី៤ ជូនប្រជាពលរដ្ឋចំនួន ៣គោលដៅ ក្នុងខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ):នាថ្ងៃអង្គារ ១០ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ក្រុមគ្រូពេទ្យចល័តកងពលតូចថ្មេីរជេីងលេខ៥១ ចុះចាក់វ៉ាក់សាំងកាពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ចំនួន៣គោលដៅ ក្នុងនោះមានស្រុកព្រះនេត្រព្រះ ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការ កងពល បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ និងដូសទី៤ នាពេលនេះ ក៏បាននឹងកំពុងតែប្រព្រឹត្តទៅប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតដល់ប្រជាពលរដ្ឋកម្មករកម្មការិនីព្រះសង្ឃ ទទួលវ៉ាក់សាំងកូវីដ-១៩នេះគ្រប់ៗគ្នារួចរាល់ និងបានសំណូមពរដល់ ប្រជាពលរដ្ឋកម្មករកម្មការិនីព្រះសង្ឃនិងជនបរទេស ថ្វីត្បិតបានទទួលចាក់វ៉ាក់សាំងដូសទី៣ ឬទី៤ហើយក្តី ត្រូវប្រកាន់ភ្ជាប់ ៣កុំ ៣ការពារ និងវិធាននានារបស់ក្រសួងសុខាភិបាលជាប់ជាប្រចាំ។

ក្នុងនោះអាជ្ញាធរស្រុក-ក្រុង រួមទាំងប្រជាពរដ្ឋបានថ្លែងនៅអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ សម្ដេចបានស្វះស្វែងរកជំនួយវ៉ាក់សាំង និងទិញវ៉ាក់សាំងមកចាក់ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ ព្រះសង្ឃ សិស្សានុសិស្សកម្មករ កម្មការិនី និយោជិត ដោយឥតគិតថ្លៃ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button