ព័ត៌មានជាតិ

អំណោយឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្តល់ជូនយោធិន ដែលរងគ្រោះដោយភ្លេីងឆេះផ្ទះ

(បន្ទាយមានជ័យ):លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការកងពលតូចថ្មេីរជេីងលេខ៥១ នាថ្ងៃអង្គារ ១០ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ អញ្ជេីញដឹកនាំក្រុមការងារ នាំយកអំណោយឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ រួមមានថវិការ ១លានរៀល អង្ករ ៣ការុង មី៥កេស ត្រីខ ៥យួរ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ចុះសួរសុខទុក្ខលោកវរសេនីយ៍ឯក យ៉ែម ឡុម មេបញ្ជាការរង កងពល ដែលរងគ្រោះដោយភ្លេីងឆេះផ្ទះកាលពីថ្ងៃទី៨ កន្លងនេះដែលស្ថិតនៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក យ៉ែម ឡុម និងគ្រួសារ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំដែលតែងតែយកចិត្តទុកដាក់ ចំពោះថ្នាក់ក្រោម ក៏ដូចជាប្រជាពលរដ្ឋដែលជួបការលំបាក និងរងគ្រោះដោយសារគ្រោះធម្មជាតិ ក៏ដូចជាឧបទ្ទវហេតុផ្សេង និងបានជូនពរឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ជួបប្រទះតែពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button