ព័ត៌មានជាតិ

ខេត្តប៉ៃលិន ត្រៀមរៀបចំព្រះរាជពិធីបុ​ណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគ​ណៈកម្មការរៀបចំបុណ្យជាតិអន្តរជាតិខេត្ត អមដំណើរដោ​យថ្នាក់ដឹកនាំខេត្ត នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញពិនិត្យមើលទីតាំងរៀបចំរៀប​ចំព្រះរាជពិធីបុណ្យអុំទូក បណ្តែត​ប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ នៅមាត់ស្ទឹងតារាប ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងងថា៖ បើទោះ​បីជាខេត្តប៉ៃលិន មិនមានដងស្ទឹង ឬទន្លេ ដែលអាចអុំទូកបាន ឬបញ្ជូនកីឡាអុំទូក ទៅប្រកួត​ប្រណាំង​នៅរាជធានីភ្នំពេញក៍ដោយ ក៍រដ្ឋបាលខេត្ត នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រ​ទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ អោយបានអធឹកអធម ដើម្បីចូលរួមអបអរសាទរ និងបង្កបរិ​យា​កាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-​អន្តរជាតិ មកលេង​កម្សាន្តក្នុងខេត្តផងដែរ។

លោកជំទាវបណ្ឌិតអភិ​បាលខេត្ត ក៍បានមានប្រសាសន៍ណែនាំ ដល់ក្រុមការងារ នៅក្នុងគណៈ​កម្មការរៀបចំ បុណ្យ ជាតិ អន្តរជាតិខេត្តទាំងអស់ ត្រូវសហការគ្នារៀបចំ និងត្រូវយកចិត្ត​ទុកដាក់​ទៅលើការរៀបចំតុបតែងក្លោងទ្វារ ទង់ បដា ប្រទីប និងភ្លើងបំភ្លឺចម្រុះពណ៌ ដើមី្បធ្វើយ៉ាងណា រំលេចនូវអត្តសញ្ញាណរបស់ជាតិ ក្នុងការទាក់ទាញអារម្មណ៍ ដល់មហាជន ភ្ញៀវទេសចរណ៍​ទាំងជាតិ និងអន្តរជាតិ ដែលមកទស្សនាកំសាន្តក្នុងព្រះរាជពិធីបុណ្យ ឱ្យមកបានយល់ ដឹងអំពីប្រ​វត្តិសាស្ត្រដ៏ល្អផូរផង់របស់ជាតិ ដែលបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ ជាពិសេសត្រូវ​ផ្តោត សំខាន់ ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យ សុខភាព បរិស្ថា​ន អគ្គិសនី និងការរៀបចំស្តង់ ពិពរណ៌។

ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ស្នើដល់ប្រជាពលរដ្ឋ ដែលបានធ្វើ ប្រទីប លក់ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនេះ មិនអនុញ្ញាតឱ្យយកឧបករណ៍ស្នោ ធ្វើជាប្រទីប​នោះឡើយ ដែលធ្វើឱ្យ ប៉ះ ពាល់ដល់បរិស្ថាន ហើយបើអា​ចសូមបងប្អូនធ្វើប្រទីបពីដើមចេកវិញ ដែលវាមិនបង្កហានីភ័យដល់សោភណ្ឌភាព ដង ស្ទឹង ព្រមទាំងបង្កើតនូវជីវៈចម្រុះក្នុងទឹកទៀតផង ម៉្យាងវិញទៀត ចំពោះរាល់ស្តង់លក់ដូរទាំងអស់ ត្រូវគោរពតា​មការ ណែនាំរបស់គណៈកម្មការរៀបចំពិធីបុណ្យ ចំពោះអនាម័យ បរិស្ថាន តែបើមានស្តង់​មួយណា បានបំពុលបរិស្ថាន ដងស្ទឹង នោះ គណៈកម្មការ នឹងធ្វើការបញ្ឈប់​មិនអនុញ្ញាតឱ្យលក់ដូរបន្តទៀតនោះឡើយ។

សូមបញ្ជាក់ថា៖ នៅរសៀលថ្ងៃទៅ១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល​ខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត នឹងចូលរួម ពិធីអកអំបុក សំពះព្រះខែ និងបណ្តែត​ប្រទីប នៅស្ទឹងតារាប ដោយមាន ការ ចូលរួមផ្តល់ជូននូវម្ហូបអាហារ នំចំណី ដោយឥត​គិតថ្លៃ ពីសំណាក់យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រម ទាំង មានការប្រគុំតន្ត្រី បង្ហោះ​គោម និង​ការបាញ់កាំជ្រួចផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button