ព័ត៌មានជាតិ

អភិបាល​ស្រុក​អូររាំងឪ​ ដឹកនាំមន្ដ្រី​ និង​យុវជន​ បន្ដដាំដើមក្ងោក​ នៅឧទ្យាន​ទន្លេ​ស្ងួត

ខេត្តត្បូងឃ្មុំ៖​ លោក ជា ណារ៉ុន​ អភិបាលនៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក និងក្រុមប្រឹក្សាឃុំទាំង៧​ ព្រមទាំង​យុវជន​ សិស្សានុសិស្ស​បន្ដចុះដាំ​ជួស​កូនក្ងោកចំនួន​ ៧៥ដើ​ម​ នៅជុំវិញសួនឧទ្យានទន្លេស្ងួត ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ​ នាព្រឹក​ថ្ងៃទី១៣ តុលា ឆ្នាំ២០២៤។

គូសរំលឹកផង​ដែរថា​ ដើមក្ងោក​ប្រមាណជា​ ១០០០​ ដេីម​ ដែលជា​ការ​ផ្ដល់​ជូនដោយផ្ទាល់​របស់​ ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បានប្រគល់​ និង​ដាំនៅ​សួន​ឧទ្យាន​ទន្លេ​ស្ងួត​ កាលពីថ្ងៃទី​ ២៤​ ខែ​សីហា​ ឆ្នាំ​២០២៤​ ដឹកនាំ​ដាំដោយ​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​។

ជាការកត់សម្គាល់​ កូនដើមក្ងោក​ ប្រមាណ​ជា​ ១០០០​ ដើម​ មាន​ភាពរីកលូតលាស់បានល្អ​ និង​មាន​ប្រមាណ​ជាង​ ១០ដើម​ បាន​ងាប់​ និង​បាន​កំពុង​ដាំជួស​ មើលថែដោយ​ ក្រុម​ការងារ​អភិបាល​ស្រុក​អូររាំងឪ​។

រដ្ឋបាល​ស្រុក​អូររាំងឪ​ បាន​នឹងយកចិត្ដទុក​ដាក់​ ក្នុង​ការ​ចូលរួម​ជាមួយ​ក្រសួង​បរិស្ថាន​ ក្នុង​យុទ្ធ​នាការ​ ពន្លក​បៃតង​ និង​យុទ្ធនាការ​ការ​កាត់​បន្ថយ​ប្រើ​ប្រាស់​ប្លាស្ទិក​ ក្រោមប្រធានបទ​ ថ្ងៃនេះ​ខ្ញុំ​ មិនប្រើថង់​ប្លាស្ទិក​ទេ​ ជាការ​បណ្ដុះ​ផ្នត់គំនិត​ សិស្សានុសិស្ស​ យុវជន​ និង​ប្រជាពលរដ្ឋ​ឱ្យ​ស្រលាញ់​ ការពារ​បរិស្ថាន​កម្ពុជា​ ដើម្បី​រក្សា​បាន​ ភាពស្អាត​ ភាព​បៃតង​ និង​ចីរភាព​បរិស្ថាន​ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button