ព័ត៌មានជាតិ

បងប្រុសយកចបជីកវាយក្បាល ប្អូនប្រុសបង្កើត បណ្តាលស្លាប់យ៉ាងអាណោចអធម រួចគេចខ្លួន​បាត់ស្រមោល នៅក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ) មិនដឹងជាមានគំនុំរឿងអ្វីនោះទេ បងប្រុសបង្កើតយកចបជីកវាយក្បាល ប្អូន ប្រុស បណ្តា​លស្លាប់​យ៉ាងអា​ណោចអធម រួច​គេចខ្លួន​បា​ត់ស្រមោល។ករណីនេះ​បានកើតឡើង​នា​វេលា​ម៉ោង១៩​និង២​០នាទី ថ្ងៃទី​១២ ខែតុលា ឆ្នាំ​ ​២០២៤ ស្ថិត​នៅក្នុងភូមិ​តារាងបាល់ សង្កាត់កំ​ពង់​ស្វាយ ក្រុងសិ​រីសោភ័ណ ខេត្តបន្ទាយ​មានជ័យ។

លោកយាយ អ៊ឹម ញិច អាយុ ៧១ឆ្នាំ ត្រូវជាម្ដាយបង្កើត ជនរងគ្រោះ និងជនបង្ក បានឲ្យដឹងថា ជនរ​ងគ្រោះឈ្មោះ​ ស្រង់ នុត្រា ភេទ​ប្រុស អាយុ​ ២៩ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ លោក​យាយ​បន្តថា នៅមុនពេលកើតហេតុ​នាល្ងាចថ្ងៃ​ទី១២ ខែ​ឆ្នាំដ៏ដែ​ល​កូនប្រុសរបស់ខ្លួនឈ្មោះ ស្រេង សុវណ្ណ ភេទប្រុស អាយុ ៣១ឆ្នាំ(ជនដៃដល់) រស់នៅកន្លែង​កើតហេតុ​បានជិះឡា​នចូលម​កលេ​ងកូន​របស់គេ​ហើយ​និងបានអង្គុយផឹក​ស្រាថ្នាំម្នាក់​ឯងនៅហ្នឹងបង់ក្បែរផ្ទះ ។ចំណែកកូន​ប្រុសម្នាក់​ទៀត​ឈ្មោះ ស្រង់ នុត្រា (ជនរងគ្រោះ)ជិះម៉ូតូទៅទិញស្រាបៀ រួចត្រឡប់មកវិញអង្គុយផឹកនៅហ្នឹងគ្រែ កន្លែង​ផ្សេងគ្នាបែរខ្នងដាក់គ្នា ។ដោយខ្លួនជាម្តាយភ័យខ្លាចពួកគេ​ទាំង២នាក់ឈ្លោះគ្នា ខ្លួនក៏​ដើរ​ចេញពីផ្ទះទៅអង្គុយលេ​ងផ្ទះអ្នកជិតខាង ព្រោះកន្លង​មកកូនប្រុសរបស់ខ្លួនទាំង២នាក់ ធ្លាប់​ឈ្លោះ​ប្រកែកគ្នារកកាប់សម្លាប់គ្នាជាច្រើនដង។ ពេលខ្លួន​ទៅអង្គុយផ្ទះអ្នកជិតខាង បានប្រហែ​លមួយ​ម៉ោងជាង កូនប្រុសរប​ស់ខ្លួន​ឈ្មោះ សុវណ្ណ បានដើរទៅប្រាប់ថា ម៉ែខ្ញុំវា​យអាប្អូន​ចំនួន៣ ដងចប​ជីកស្លាប់​បាត់ហើយ ។លឺដូចនោះ ខ្លួនក៏រត់ទៅមើលឃើញកូនប្រុសឈ្មោះ ស្រង់ នុត្រា ដួលនៅ​ក្បែរគ្រែមានឈាមហូរពីក្បាល​ដាច់​ខ្យល់​ស្លាប់បាត់​ហើយ។ក្រោយ​ពីធ្វើស​កម្មភា​ពរួច​ជន​សង្ស័យ​បានរត់គេចខ្លួនបាត់ស្រ​មោល។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម​កម្លាំងសមត្ថកិច្ចជំនាញ​ រួមនិ​ងក្រុមគ្រូពេទ្យ​បានចុះធ្វើការ​ពិនិត្យ ព្រមទាំងបង្កើតគ​ណៈកម្មការ​ដើម្បីត្រួតពិនិត្យ​លើសាកសព ។តាមការត្រួត​ពិនិត្យរបស់គ​ណៈកម្មការឃើញថា ផ្នែកក្បាល​ រងរបួសចំនួន៣ កន្លែង ទី១ ត្រូវចំលើប​ន្ទូលក្បាល​មានស្នាម​រយាស់ដាច់​សាច់ទំហំ ១,៥គុណ៦ស.,ទី២ ផ្នែកក្រោយក្បាលមានស្នាមរយាស់ដាច់សាច់ទំហំ ១គុណ៦ ស.ម ជំរៅ ​ដល់លលាក្បាល ,ទី៣ ផ្នែកត្រង់ក ខាងឆ្វេង​មានស្នាម​ជាំហើមខ្មៅ​ទំហំ៣គុណ​៩ស.ម។ផ្នែកអវយវៈនិងដងខ្លួនពុំមា​នស្នាមអ្វីគួរ​អោយកត់សម្គាល់នោះទេ។ តាមការសន្និដ្ឋាន​របស់​គ​ណៈកម្មការត្រួត​ពិនិត្យសព និងយោងតាមការសាកសួរបំភ្លឺនៅកន្លែងកើតហេតុ របស់មន្រ្តីជំនាញ បានសន្និដ្ឋានថា សាកសពស្លាប់​ដោយ​សារបងប្រុស​យកចបជីក​វាយ បណ្តាលអោយ​រងរបួសផ្នែក​ក្បាល​ធ្ងន់ធ្ងរពិតប្រាកដមែន​។ ក្រោយពីត្រួតពិនិត្យច​ប់សព្វគ្រប់ និង​ដោយមា​នការស​ម្របសម្រួល​ពីឯកឧត្តម កើត វណ្ណរ៉េត ព្រះរា​ជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក៏បាន​ប្រគល់សាក​សព​អោយទៅម្តា​យធ្វើបុណ្យតាមប្រពៃណី។រីឯជនបង្កកម្លាំងជំនាញកងរាជអាវុធហត្ថក្រុង សហការ​ណ៍​ជាមួយកម្លាំជំនាញកងរាជអាវុធខេត្ត កំពុងធ្វើការស្រាវជាវ ដើម្បីតាមចាប់ជនល្មើសយកមកផ្ត​ន្ទា​ទោសតាមច្បាប់ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button