ព័ត៌មានជាតិ

ស្រវឹងស្រា រំលោភសន្ថវៈប្អូនថ្លៃស្រីខ្លួនឯង ក្រោយបញ្ឆោតប្តីរ​បស់ស្ត្រីរងគ្រោះ ​ឲ្យឌុបក្លើម្នាក់ ជូន​ទៅ​ផ្ទះ

(កណ្តាល)៖ជនសង្ស័យម្នាក់ ក្រោយផឹកស្រាស្រវឹង និងជាជនប្រើប្រាស់គ្រឿងញៀន បានចា​ប់រំលោភ​សន្ថវៈ ប្អូនថ្លៃស្រី ដោ​យបញ្ឆោតប្អូនប្រុសបង្កើតដែ​លជាប្តីស្ត្រីរ​ងគ្រោះ​ឲ្យឌុបក្លើម្នាក់ ជា​ដៃគូផឹកស៊ីជា​មួយគ្នា ជូនទៅផ្ទះហើយជនសង្ស័យឈ្លៀតឱ​កាស ចូលផ្ទះចាប់រំលោភ ប្អូន​ថ្លៃស្រីបានសម្រេច នៅវេលាម៉ោង ២២និង២០នាទីយប់​ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅចំណុ​ចផ្ទះស្ត្រី​រងគ្រោះក្នុងភូមិ អង្គ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

លោកវរសេនីយ៏ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាងបាន​ឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ឃួន ចន្ធូ អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិ​ករ មានទីលំនៅក្នុងភូមិឃ្លាតហេតុ ( ជាប្អូនថ្លៃស្រី) ចំនែក​ជនសង្ស័យ ឈ្មោះ មាន វិសិដ្ធ អាយុ​២៩ឆ្នាំ (ជាបងប្រុសថ្លៃស្ត្រីរងគ្រោះ ) ជនជាតិខ្មែរ គ្មានមុខ​របរពិតប្រាកដ វិជ្ជមាន​សារធាតុញៀន និងរស់នៅ ក្នុងភូមិឃុំកើតហេតុដែរ ។

លោកអធិការបានបន្តថា ជនសង្ស័យធ្លាប់​ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន០១លើក ពីបទធ្វើ​ឲ្យ​ខូចខាតដោ​យចេតនា និងប្រើប្រាស់​នូវសារធាតុញៀន ។លោកអធិការ បានបញ្ជាក់ទៀតថា នៅ​មុនពេល​កើតហេតុ ជនសង្ស័យបានមកពីផឹកស្រាវិញ ដើរចូលក្នុងផ្ទះបើកមុង ដោយ លើក​កូនប្រុសតូចរបស់ស្ត្រីរងគ្រោះឲ្យដេ​កទៅម្ខាង ហើ​យបាននិយាយប្រាប់ទៅស្ត្រីរងគ្រោះថា ខ្លួន​អត់ធ្វើអីទេ បើសិនចង់ធ្វើអី ធ្វើយូរ​ហើយមិន​បាច់ខ្លាចទេ! បន្ទាប់មកជនសង្ស័យបា​នដើរចុះដើ​រឡើងមួ​យសន្ទុះ ក៏ប្រើល្បិច​ឲ្យប្អូនប្រុសបង្កើត ដែល​ជាប្តីរបស់ស្ត្រីរ​ងគ្រោះជូន​ក្លើម្នាក់ដែល​ជាដៃគូផឹកស៊ី​ជាមួយជន​សង្ស័យ ​ឲ្យជូនទៅផ្ទះផង។ក្រោយប្អូនប្រុស​ចេញទៅផុត ជនសង្ស័យ​ក៏បានឱ​កាសចូលទៅក្នុងផ្ទះស្ត្រីរ​ងគ្រោះ ដោយទៅ​បើកមុងចូលទៅដេក ជាមួយជ​នរងគ្រោះ​ម្ដងទៀត ព្រមទាំ​ងបានធ្វើសកម្មភាពយ​កដៃសើយរ៉ូបរបស់ជនរងគ្រោះ រួចបានធ្វើសក​ម្មភាពរំ​លោភស្ត្រីរងគ្រោះបានសម្រេចតែម្ដង ដោយសារជនរ​ងគ្រោះភ័យខ្លាច មានគ្រោះថ្នាក់ដ​ល់អា​យុជីវិតទើបខ្លួនមិនហ៊ានស្រែក និ​ងឈ្លោះប្រកែកអ្វីទេ។

លុះព្រឹកឡើងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគ​របាលរដ្ឋបាលក្រាំងយ៉ូវ ។ក្រោយទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍ន​គរបាលរដ្ឋ​បាលក្រាំង​យ៉ូវ ចេញអន្តរាគម​ន៍ឃាត់បានខ្លួនជនសង្ស័យយកធ្វើការសាកសួរ។តាមចម្លើយសារភាព ជន​សង្ស័យបានឆ្លើយថា ខ្លួនពិតជាបានធ្វើស​កម្មភាពរំលោភសេពសន្ថវ: ទៅលើជនរងគ្រោះ​បាន​សម្រេច​ចំនួន០១ដងពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័​យត្រូវបានឃាត់​ខ្លួនបញ្ជូនម​កអធិការដ្ឋាន​នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button