ព័ត៌មានជាតិ

អបអរសាទរ ពិធីប្រកាសជាផ្លូវការ ក្រុងកំពង់​ចាម ក្លាយ​ជាជ័យលាភី “ទីក្រុងទេសចរ​ណ៍គ្មាន​ផ្សែងបារី”

(កំពង់ចាម)៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូល​រួមជាគណៈអធិ​បតីក្នុងពិធីប្រកាសជាផ្លូវការ ក្រុងកំពង់ចាម ក្លា​យជាជ័យ​លាភី “ទីក្រុងទេសចរណ៍​គ្មានផ្សែងបារី” ពិធីប្រកាសជាផ្លូវការ ក្រុងកំពង់ចាម ក្លាយ​ជាជ័​យ​លាភី “ទីក្រុងទេសច​រណ៍គ្មានផ្សែង​បារី” ក្រោមអធិប​តីភាពឯ​កឧត្តម ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រ​សួង​ទេស​ចរណ៍​ និង​តំណាង​អង្គកា​រសុខ​ភាពពិ​ភពលោក ។ដែលពិធីនេះ​ប្រព្រឹត្ត​ទៅនៅសាលសន្និសីទសាលាខេត្តកំពង់​ចាមនៅ​ព្រឹកថ្ងៃទី​១៦ ខែ​តុ​លា ឆ្នាំ២០២៤ ។

ថ្លែងក្នុងពិធីនោះ​ ឯកឧត្តម​ ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា​ ជាការពិត​ណាស់ ជ័យលាភីទីក្រុងទេសចរណ៍គ្មានផ្សែងបារី គឺជាប្រសិ​ទ្ធនាមមួយដែលមាន ការទទួលស្គាល់​ជាផ្លូវការពីក្រសួងទេសចរណ៍ ចំពោះបណ្តាក្រុង/ស្រុក/ខណ្ឌណា ដែលបានអនុវត្ត បរិស្ថានគ្មាន​ផ្សែងបារីក្នុងវិស័យទេសចរណ៍បានល្អប្រសើរ ហើយជ័យលាភីនេះក៏មានការទទួលស្គាល់ ដោយប​ណ្តាញទីក្រុងគ្មានផ្សែងបារីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក SCAN (Smoke-free Cities Asia Pacific Network​) សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ SEATCA (Southeast Asia Tobacco Control Allia​nce) និង អង្គការសុខភាពពិភពលោក (WHO) ផងដែរ។

ឯកឧត្តម​ររដ្ឋមន្ត្រី បានផ្តល់អនុសាស​ន៍ណែនាំ​ ដើម្បីធានាបាននិរន្តរភាពទីក្រុងទេសចរណ៍ គ្មាន​ផ្សែងបារីសម្រាប់រដ្ឋបាលក្រុងកំពង់ចាម គឺត្រូវលើកកម្ពស់ការយល់ដឹងអំ​ពីផលប៉ះពា​ល់នៃផលិ​តផលថ្នាំជក់ជាប្រចាំ នៅតាមវេទិកា សាធារណៈនានា និងជំរុញឲ្យមានការអនុវត្តច្បាប់ និងលិខិត​បទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការត្រួត ពិនិត្យថ្នាំជក់ឲ្យបានទូលំទូលាយថែមទៀត​ ព្រមទាំង​បន្តប្រ​តិបត្តិ​ជាក្រុងគំរូ ដើម្បីលើកកម្ពស់គុណតម្លៃនៃវិស័យទេសចរណ៍ និងជាគោលដៅ ទេសចរណ៍​ជម្រើសពេញនិយមរបស់ភ្ញៀវទេសចរណ៍​ ។

ឯកឧត្ដម រដ្ឋមន្ត្រី បានចាត់ទុកថា​ ថ្ងៃនេះ ក្រុងកំពង់ចាមសម្រេចបានជោគជ័យថ្មីមួយទៀត​ នៅក្នុងវិស័​យទេសចរណ៍​ ដោយបានក្លាយជាជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ដូចនេះ​ត្រូវបន្តអនុវត្តជាប្រចាំនូវគោលការណ៍បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍​ ឲ្យស័ក្តិស​មនឹងការទទួលបានជ័យលាភីនេះ​ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានចាត់ទុកថា​ ការទទួល​បានជ័យ​លាភីជាទីក្រុង ទេសចរណ៍គ្មានផ្សែងបាវីនេះនឹងជួយឱ្យខេត្តកំពង់ចាម ជាពិសេស​ក្រុងកំពង់ចាម កាន់តែលេចធ្លោ និងភ្ញៀវទេសចរ បរទេស។ លើសពីនេះទៀត ជ័យលាភីនេះ​មិនត្រឹមតែបង្កើនភ្ញៀវទេសចរប៉ុណ្ណោះទេ តែក៏ទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ក្នុងន័យអ​ភិវឌ្ឍន៍វិស័យទេសចរណ៍” នឹងការគិតគូរពីស៊ីខភាពសាធារណៈ ។

ជាមួយគ្នានោះ​ ឯកឧត្ដមអភិបាលខេត្ត​ ក៏បាន​ប្តេជ្ញាយ៉ាងមុតមាំបង្កើនកិច្ចសហការជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ វិស័យឯកជន អង្គការជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍​ ដើម្បីបន្តជំរុញការអនុវត្តច្បាប់ អនុក្រឹត្យ ប្រកាស និងសេចក្តីណែនាំ ដែលពាក់ព័ន្ធនឹងបរិ​ស្ថានគ្មានផ្សែងបារីឱ្យបានប្រកបដោយជោគជ័យ​ផងដែរ​ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button