ព័ត៌មានជាតិ

គរបាលប៉ុស្តិ៍ច្រ​កទ្វារអន្តរជា​តិប៉ោយ​ប៉ែត បណ្តេញ​ជនជាតិថៃ១១នាក់ និងប្រថាប់ត្រា​ហាមចូល​ប្រ​ទេសរ​យៈពេល០៥ឆ្នាំ ពីបទលួចឆ្លង​ដែន និងស្នាក់​នៅធ្វើ​ការងារ​ដោយខុសច្បាប់

(បន្ទាយមានជ័យ)នៅថ្ងៃទី១៧ ខែតុ​លា ឆ្នាំ២០២៤ វេលាម៉ោង១០និង៥០នាទី ប៉ុស្តិ៍នគរបា​លច្រកទ្វា​រព្រំដែនអន្តរ​ជាតិប៉ោយប៉ែត បានសហការជាមួយកម្លាំងការិយាល័យអនុវត្តនីតិវិធី និង​គ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយ​កដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោ​យលោក​វរសេនីយ៍ទោ ឌុច ចាន់តារារិទ្ធ ឋានៈ​នាយរងការិយាល័យ ធ្វើការប្រគល់ទទួល និងបញ្ជូន​ចេញពី​ប្រទេសនូវជន​ជាតិថៃចំនួន ១១នាក់ ស្រី ០៥នាក់ (ខ្វះប្រកាសបណ្តេញចេញ) ពីបទ​លួចឆ្ល​ងដែន (គ្មានលិខិតឆ្លងដែន) និងស្នាក់នៅធ្វើការងារក្នុងព្រះ​រាជាណាចក្រកម្ពុជា ដោយខុសច្បាប់ ។

យោងតាមបញ្ជា​លោកឧត្តមសេនីយ៍ត្រី ប្រធាន​នាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ប៉ុស្តិ៍ន​គរ​បាលច្រកទ្វារព្រំដែនអន្តរជា​តិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល០៥ឆ្នាំ បន្ទាប់​មកប្រគល់ជូន​លោកស្រីអនុសេនីយ៍​ឯក JARUDA TONPRANG  ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគ​របា​លអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹ​ក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេ​សថៃ ដើម្បីអនុវត្តនីតិវិធីបន្ត ៕ 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button