ព័ត៌មានជាតិ

ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ណែនាំដល់​សិស្សនគរបាលជ័យលាភី ត្រូវថែទាំសុខភាពដើ​ម្បីបំពេញ​ការងារបានល្អ និងកុំបណ្ដោយខ្លួនឱ្យធាត់ជ្រុល

ថ្លែងក្នុងពិធីបិទ​វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី២ នៅសាលា​នគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តាំផ្ញើទៅកាន់​សិស្សជ័យលាភីទាំ​ងអស់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងត្រូវទៅបំពេញភារកិច្ចតាមអង្គភាព ត្រូវយក​ចិត្តទុក​ដាក់ថែរក្សាសុខភាព ដោយមិនត្រូវបណ្តែតបណ្តោយខ្លួនឱ្យធាត់ជ្រុលហួស ធ្វើឱ្យប៉ះពាល់ដល់​ការងារ និងអាចប្រឈមបញ្ហាសុខភាពនោះឡើយ។

ឯកឧត្តមអភិ​សន្តិបណ្ឌិត បានលើកឡើងថា សិស្សដែលទទួលជ័យលាភី គឺជាជំនាន់ចុងក្រោយ ដែលមានកម្រិតកម្ពស់ទាបជាង បើធៀបទៅនឹងការប្រកាសជ្រើសរើសថ្មី ដែលបានកំ​ណត់ចំពោះ​បុរស,៧០ម៉ែត្រ និងនារី ១,៦៥ម៉ែត្រ ឡើងទៅ។ ចំពោះគោលការ​ណ៍ណែនាំតម្រូវ​ឱ្យថ្នាក់ដឹកនាំ​អង្គ​ភាព រៀបចំនគរបាលធាត់ និងដុះក្បាលពោះខ្លាំង ឱ្យបំពេញការងារក្នុងការិយាល័យ ទាំងការងា​រច​រាចរណ៍ និងការបង្រ្កាបនូវបទល្មើសផ្សេងៗ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា វិធានការ​នេះមិនមែនមានន័យថា ថ្នាក់ដឹកនាំ​បង្កើតបរិយាកាសដាក់សម្ពាធត​ទល់លើមន្រ្តីមានមាឌ​ធាត់នោះទេ ប៉ុន្តែគឺជាការគិតគូរលើសុខភាព និងប្រសិទ្ធភាពការងារ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ បានក្រើនរំលឹកដល់សិស្សជ័យលាភីទាំងអស់ ត្រូវចងចាំការសច្ចាប្រណិធាន ក្នុងនាមជាអ្នកបំពេ​ញការងារជា​នគរបាល ឱ្យបានល្អ ស្របតាមក្រមសីលធម៌វិជ្ជាជីវៈនៃនគរបាលជាតិ ផ្តល់ទំនាក់ទំនង​ល្អជាមួយប្រជាព​លរដ្ឋ និងត្រូវខិតខំអភិវឌ្ឍន៍ខ្លួន ក្រេបយកចំណេះជំនាញ តាមរយៈការបណ្តុះ​បណ្តាលពីថ្នាក់​ដឹកនាំ និងអង្គភាព ជាពិសេសគឺចាប់យកការងារឌីជីថល ដើម្បីស្របតាមកា​រអភិវឌ្ឍនៃ​យុគសម័យថ្មី

មុននឹងបញ្ចប់ ឯកឧត្ត​មអភិសន្តិបណ្ឌិត ស សុខា បានប្រកាសផ្តល់ការគាំទ្រក្នុង​ការកសាងហេដ្ឋា​រចនាសម្ព័ន្ធដល់សា​លានគរបាលជាតិ ភូមិភាគ៦ ខេត្តកំពង់ឆ្នាំង និងផ្តល់សម្ភារៈមួយចំនួនទៀត ដើម្បីជំរុញដល់ការប​ណ្តុះបណ្តាលប្រកបដោយចីរភាព។ ក្នុងនោះផងដែរឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានស្នើឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា ត្រៀមលក្ខណៈបើកវគ្គបណ្តុះបណ្តាលខ្លី ដើម្បីឱ្យថ្នា​ក់ដឹកនាំ ក៏ដូចជាកងកម្លាំងមួយចំនួន បានរម្លឹកពីលំហាត់របៀប និងការពង្រឹងកាយ​សម្បទាជា​ដើម

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button