ព័ត៌មានជាតិ

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ នៃកងរាជអាវុធហត្ថ ឆ្នាំ២០២៥

(បន្ទាយមានជ័យ​)លោកឧត្ដមសេនីយ៍​ឯក ស៊ិ​ន សូផាន្នី មេបញ្ជាការរង ប្រធានផែ​នការងារក​សាង​កម្លាំង និងទំនាក់ទំន​ងកិច្ចការសាធា​រណៈ​ ប្រធានក្រុមទី១ ​កងរាជអាវុធហត្ថលើ​ផ្ទៃប្រទេសតំណាង​ដ៏ខ្ពង់ខ្ពស់​ លោក​នាយឧត្តម​សេនីយ៍​ សៅ​ សុខា​ អគ្គមេប​ញ្ជាការ​រង​ នៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការក​ងរាជអាវុធហត្ថលើផ្ទៃប្រទេស​ បានអញ្ជើញ​ជាអធិបតីភាព​ ក្នុងពិ​ធីប្រជុំផ្សព្វផ្សា​យការងា​រសោ​ធននិវត្តន៍ នៃកងរាជអាវុធហត្ថ ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយ​មានជ័យ ​។

ពិធីនេះនាចុសប្តាហ៍នេះដោយមាន​ការអញ្ជើញចូលរួមពី​លោក​ឧត្ដមសេនីយ៍​ត្រី​ ស៊ុន សម្បតិ មេប​ញ្ជាការរង ទទួលការ​ងារកសាងកម្លាំង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាងលោក​ឧត្តមសេ​នីយ៍ត្រី បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរង​ លោកនាយ​សេនាធិការរង​ លោកប្រធានអនុប្រធានមន្ទីរ​ ទាំង០៧ លោកនាយការិយាល័យ ប្រធានអង្គភាព​ចំណុះលោកមេបញ្ជាការមូលដ្ឋានកង​រាជអាវុធហត្ថ ក្រុង ស្រុកទាំង៩​ និងនាយ នាយរង និងពល​អាវុធហត្ថ ដល់អាយុចូលសោធននិវត្តន៍ឆ្នាំ២០២៥ និងឆ្នាំ២០២៤ ចំនួន ៥៩នាក់។

មានមតិ​ស្វាគមន៍ពី​សំ​ណាក់លោក​ឧត្តម​សេនីយ៍ត្រី​ ស៊ុន សម្បតិ្ត មេបញ្ជាកា​ររង កងរាជ​អាវុធ​ហត្ថខេត្ត​ បានរា​យការណ៍សង្ខេបពីស្ថាន​ភាពការងារគ្រប់គ្រង យោធិន នៃ​កងរាជអាវុធ​ហត្ថខេត្តប​ន្ទាយមា​នជ័យ និងយោធិ​នដែលត្រូវត្រួតពិនិត្យនា​ពេលនេះ​ចំនួន៥៩នាក់/ស្រី០៤នាក់ ក្នុងនោះ យោ​ធិនដ​ល់អាយុសោធន​និវត្តន៍ ឆ្នាំ២០២៤ ចំនួន​៤១នាក់/ស្រី០៤​នាក់,​យោធិនដល់​អាយុសោ​ធននិវត្តន៍ ឆ្នាំ២០២៥ ចំនួន ១៨នាក់ផងដែរ។

លោកឧត្ដមសេនីយ៍​ឯក ស៊ិ​ន សូផាន្នី ក៏បានធ្វើការកោតសរសើរ​ ចំពោះយោធិនដល់​អាយុសោ​ធននិវត្តន៍ ដែលកន្លងមកបានលះបង់គ្រប់​បែបយ៉ាងក្នុងបុព្វហេតុកា​រពារជាតិមាតុភូមិដែលបាន​បន្សល់ទុកនូវស្នាដៃ​យ៉ាងត្រចះ​ត្រចង់ជូនជា​តិមាតុភូមិរហូតមកដ​ល់ពេលបច្ចុប្បន្ននេះ

លោក​ឧត្ដម​សេនីយ៍​ឯក​ បន្តថា​ ក្រោមការដឹកនាំរបស់លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃកងយោធព​លខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកតែង​តែយកចិត្តទុក​ដាក់ ទៅលើ​សុខទុក្ខបងប្អូនដែ​លជាសោធននិវត្តន៍ដោយមិនទុក​បងប្អូន​ចោលឡើយពោល​គឺលោកតែតែងជួយទំនុកបម្រុងដល់គ្រួសារបងប្អូនសោធននិវត្តន៍ជាប្រចាំផងដែរ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button