ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បើកកិច្ច​ប្រជុំផ្សព្វផ្សាយរ​បាយកា​រណ៍បូក​សរុបលទ្ធ​ផល​ការអ​នុវត្តតួនាទី ភារកិច្ច និង​ការធ្វើកំណែ​​ទម្រង់​កងរាជ​អាវុធហត្ថរ​យៈពេល​៩ ខែ និងលើកទិស​ដៅ​អនុវត្តការ​ងារត្រី​មាសទី៤ ឆ្នាំ២០២៤

(បន្ទាយមានជ័យ )៖លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការស្តីទីក​ងរាជអាវុធហ​ត្ថខេត្តបន្ទា​យមាន​ជ័យ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិប​តីភាពក្នុងពិធី​ប្រជុំផ្សព្វផ្សា​យរបាយការ​ណ៍បូកសរុបលទ្ធផលការអនុវត្តតួនាទី ភារកិច្ច និងការធ្វើកំណែ​ទម្រង់កងរាជ​អាវុធ​ហត្ថរ​យៈ​ពេល៩ ខែ និងលើកទិសដៅអនុវត្តការងារត្រីមាសទី៤ ឆ្នាំ២០២៤ ។ កិច្ច​ប្រជុំនេះ​បាន​ធ្វើឡើងនៅសាលប្រជុំ ធំ ជាន់ទី២ អគារ សេនាធិការដ្ឋាន​កងរាជអាវុធហត្ថខេត្ត​ ដោយមានការអ​ញ្ជើ​ញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង នាយ នាយទាហាន​នៃកងរាជអា​វុធហ​ត្ថចូល​រួមចំនូន៨២​នាក់។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្ត ក៏បា​នពាំនាំនូវកា​រផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោ​ធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែល​ជានិច្ចជា​កាល​លោកតែងតែយកចិត្តទុកដាក់ចំពោះយោធិន នៃកងរាជអាវុធហត្ថទាំងអស់ ក្នុងស្ថាប័ន​កងរាជ​អាវុធហត្ថ។ក្នុងនោះលោកក៏បានថ្លែងនូវកា​រកោតសរសើរចំពោះអាវុធហត្ថដែលមានស្នាដៃ ក្នុងកា​របំពេញតួនាទីភារកិច្ច ជាពិសេសបានចូលរួមកា​រពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងថ្ងៃប្រឡងស​ញ្ញាបត្រមធ្យមសិក្សាទុតិយ​ភូមិ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ​បានយ៉ាងល្អប្រសើរ។

ទន្ទឹមជាមួយគ្នានោះដែរលោកមេបញ្ជាការស្តីទី ក៏បានណែនាំបន្ថែមដល់អាវុធហត្ថខេត្ត និងក្រុងស្រុកទាំង៩ ៖ ១ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តនូវតួនាទី ភារកិច្ច របស់ខ្លួន, ត្រូវគោរពច្បាប់ គោរពបទបញ្ជា គោរពឋានានុក្រមការងារ គោរពលក្ខន្តិកៈ បទវិន័យទូទៅ នៃកងយោធពល​ខេមរ​ភូមិន្ទ និងអនុវត្តឱ្យបានត្រឹមត្រូវការគោរពសិទ្ធិមនុស្ស, ត្រូវមានទំនាក់ទំនង និងកិច្ចស​ហប្រតិបត្តិការ​ល្អជាមួយសមត្ថកិច្ចឈរជើងនៅក្នុង ភូមិសាស្ត្រ ជាមួយអាជ្ញាធរនៅគ្រប់លំដាប់ថ្នាក់ ជាពិសេសរួមគ្នាបង្ក្រាបបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានដែលកើ​តមាន។

សូមបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំនោះដែរក៏មាន​ការបំពាក់ឋាន្តរស័ក្ត ជូនអាវុធហត្ថចំនួន៤រូប រួមមាន៖ ថ្នាក់វរសេនីយ៍ត្រី ១ រូប, អនុសេនីយ៍ត្រី ចំនួន២ រូប និងព្រិន្ទបាលឯក ១រូប ចំណែក ប័ណ្ណសរសេីរ ចំនួន១៥រូប និងប្រគល់លិខិតសរសើរ ចំនួន១៦រូបផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button