ព័ត៌មានជាតិ

អភិបា​លខេត្តប៉ៃលិន បានណែនាំ​ដល់អាជ្ញាធរ ​និងមន្ត្រីជំនាញពាក់ព័ន្ធត្រូវ​គ្រប់គ្រងដីចំណីផ្លូវ ចំណី​អូរ និងស្ទឹងឱ្យបានច្បាស់លាស់ ពន្យល់អប់រំពលរដ្ឋរួមគ្នាថែទៅកុំចោសំរាមគ្នុងលូឬអូរប្រឡាយ

ប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិន​ចាប់ផ្តើមជួសជុលផ្លូ​វថ្នល់ប្រព័ន្ធលូស្តារប្រ​ឡាយក្រោយពីជំ​នន់ទឹក​ភ្លៀងបានវាយលុកកាលពីចុហសប្តាហ៍កន្លងទៅនៅចំណុចភូមិផ្សារព្រំឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិន។

ជាមួយគ្នា​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បាន​មានប្រសាសន៍ណែនាំដល់អាជ្ញាធរ និងមន្ត្រីជំនា​ញពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ត្រូវគ្រប់គ្រងដីចំណីផ្លូវ ចំណីអូ និងស្ទឹង ឱ្យបានច្បាស់លាស់ ហើយត្រូវអប់រំប្រជាព​លរដ្ឋឱ្យគោរពច្បាប់ដោយចៀសវាងការយកដីចំណីផ្លូវ ចំណីអូ និងស្ទឹង ធ្វើជា​កន្លែងរស់នៅ ឬរកស៊ីដែលធ្វើឱ្យមានការប៉ះពាល់យូរអង្វែង ដល់ផលប្រយោជន៍សាធារណៈ ជាពិ​សេស​ប្រព័ន្ធលូបង្ហូរទឹកនៅតាមដងផ្លូវ បណ្តាលអោយមានទឹ​កជន់លេចលំនៅដ្ឋា​នរបស់ប្រជា​ពលរដ្ឋ ពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ។

តាមប្រភព​ពីមន្ត្រីរជំនាញបានអោយដឹងថា ស្ថានភាពជំនន់ទឹកភ្លៀង​បានបះពាល់ផ្ទះ​សំបែងជិត២​០០ខ្នងផ្ទះប៉ះពា​ល់ផលដំណាំកសិកម្មសរុបទាំងអស់មានចំនួន ៥៩,៥ហិកតា និង សត្វមួយចំនួន​ផងដែរ។

ក្នុងនោះមាននៅចំណុចភូមិផ្សារព្រំ ប៉ះពាល់ដំឡូងមីចំនួន ៣៧.៥ ហិកតា ពោតក្រហម ២ ហិកតា ស្មើនឹង ៨៨គ្រួសារ

និង កសិករ​ចញ្ចឹមចង្រិត និង កណ្តូប ចំនួន ៧គ្រួសារ ស្មើនឹង ១៥ទ្រុង ។ បាត់គោ១ក្បាល និងបាត់ មាន់អស់៨០ក្បាល ព្រមទាំង រសាត់ពោត ស្នូល ទៅតាមទឹក អស់ ចំនួន១តោន ។ ភូមិអូរ​ឈើក្រំ ប៉ះពាល់​ដំឡូងមី ១៥.៥ ហិកតា ស្មើនឹង ៧គ្រួសារ

ភូមិអូររ​អិល ប៉ះ​ពាល់ដំឡូងមី ៤.៥ ហិកតា ស្មើនឹង ៧គ្រួសារ ។ចំពោះ ការប៉ះពាលខា​ងលើ មិនទាន់​ធ្វើអោយខូចខាតទាំងស្រុងនៅឡើយទេ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button