ព័ត៌មានជាតិ

ទឹកជំនន់​លិច​សាលារៀន វត្តអារាម ផ្លូវ ផ្ទះប្រជា​ពលរដ្ឋនិងដំណាំ​ផ្សេងៗនៅភូមិសុខសាន្ត សង្កាត់​និមិត្ត អាជ្ញាធរចុះ​បើកទ្វារទឹក ដើម្បីបញ្ជៀស​ការជន់លិច

(បន្ទាយមានជ័យ) ប៉ុន្មានថ្ងៃ​មកនេះមានការជន់​លិចផ្លូវ សាលារៀន ផ្ទះប្រជាពលរដ្ឋ និងដំណាំ​ផ្សេងៗ​រងការខូចខាត រហូតពលរដ្ឋមួយចំនួន​​បានធ្វើការថត​បង្ហោះនៅលើ​បណ្ដាញសង្គមហ្វេ​សប៊ុករៀបរាប់អំពីផ​លលំបាកក្នុងកា​រធ្វើដំណើរ ដោ​យសារទឹកជន់លិចហូរដាច់ផ្លូវ នៅចំណុចភូមិ​សុខសាន្ត ស្ថិត​នៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។

ដោយ​ឡែកនៅព្រឹកថ្ងៃទី២​១ ខែតុលា ឆ្នាំ​២០២៤ ព្រះចៅ​អធិការវត្តរតនៈ​សុខសាន្ត (ហៅវត្តអូខៃដន) ក៏បានធ្វើកា​រ live ផ្ទាល់តាម​ផេក ឈ្មោះ​ថា វត្តរត​នៈសុខសាន្ត អូខៃ​ដន ក្រោយពីទឹកបានលិចក្នុងវត្ត ដោយ​មា​នសង្ឃ​ដីការ​ថា ថ្ងៃ​នេះទឹ​កលិចម​កដល់ក្នុ​ងវត្តពេញតែម្តង ជាប្រវត្តិសា​ស្ត្រលើកទី​មួយហើយចាប់​តាំ​ងពីព្រះអង្គចូ​លមក​គង់នៅវត្តនេះ​គិត​មកដល់​បច្ចុប្បន្ន ១៨ឆ្នាំហើយ មិនដែល​ជួបទេ ដោយសា​រអ្នក​កាន់ទ្វារទឹ​កបើក​ខុសបច្ចេ​កទេស ទ្វារទឹកដែល​មាន​សម្រាប់បន្ថយ មិនបន្ថយ​ទៅខា​ងជើង សំ​ណង់​ទឹក​មិនព្រមបើក​ទុកឱ្យ​ស្ទះ​សំណ​ង់បង្ហៀរ​មក​កាយ​ឲ្យចូ​លលិចភូមិ និងលិ​ចវត្ត​ជាទម្ងន់ ព្រមទាំ​ងដំណាំ​ផ្សេងៗរបស់​ប្រជាពលរដ្ឋ ។ហើ​យបើសិ​នជា​មិនមានការទប់ស្កាត់ទេ ប្រាកដ​នឹង​ហូដាច់ផ្លូវមុខ​វត្តជាមិនខាន ​ប្រជាពលរដ្ឋរា​ប់រយ​គ្រួសា​រនៅទីនេះ​ក៏ដូចជាព្រះសង្ឃ ដូចស្វាចាំ​ទួលអ​ញ្ចឹងមិនដឹងចេ​ញទៅ​តាមណាទេ ។អ្វីដែល​ព្រះអង្គព្រួយ​បារម្ភជាងគេ​នោះ​គឺខ្លា​ចទឹកហូរ​ច្រោះផ្លូ​វខូចមិនដឹងអ្នកណាជាអ្នកទទួលខុសត្រូវនោះឡើយ។

ព្រះអង្គ​មានសង្ឃដី​កាអះ​អាងថា ការ​លិចដំណាំ ផ្ទះប្រ​ជាពលរដ្ឋ ក៏ដូចជាផ្លូវ និងវ​ត្តអារា​មនេះមិន​មែនដោយសារ​ទឹកជំ​នន់នោះទេគឺសំ​ដៅ​ទៅលើក្រុមហ៊ុនអគ្គិ​សនីនិងទឹកស្អាតអានកូ ខ្វះភា​ពទទួល​ខុសត្រូវ បើ​កទឹក​ដែលស្តុប​ទុកបង្ហូ​រចេញខុសប​ច្ចេកទេសធ្វើឲ្យ​លិចលង់ ។ក្នុងនោះ​ព្រះអង្គបា​នស្នើឲ្យថ្នាក់ដឹកនាំ​ពិនិត្យ​មើលក្រុម​ហ៊ុនឯ​កជនខាងលើនេះផង ព្រោះថាក​ន្លងមកនេះ​ប្រជាពល​រដ្ឋរអ៊ូរទាំ​ថា នៅរដូ​វប្រាំង​ដាច់ភ្លើងដា​ច់ទឹក នៅរ​ដូវវស្សា​ទឹកជន់លិចផ្ទះ និងដំ​ណាំផ្សេងៗរ​បស់ប្រ​ជាពលរដ្ឋ ។បើអាចថ្នាក់ដឹក​នាំគួរតែ​មានកា​​ររៀបចំឲ្យមានប្រព័ន្ធ​ទឹកស្អាត​និងភ្លើងជារបស់រដ្ឋ ដើម្បី​ឲ្យប្រជាពលរ​ដ្ឋងាយស្រួលក្នុងការ​ប្រើប្រាស់ប្រចាំថ្ងៃ។

ពាក់ព័ន្ធករ​ណីនេះអាជ្ញា​ធរបានប្រា​ប់អ្នកសារ​ព័ត៌មានថា ទឹកដែ​លជន់លិ​ចនេះគឺប​ណ្ដាលមក​ពីភ្លៀង​ធ្លាក់​ជាប់ៗគ្នាប៉ុន្មាន​ថ្ងៃមក​នេះ ដោយមើល​ឃើញបែ​បនេះហើ​យទើបអាជ្ញាធរ​បានយកគ្រឿង​ចក្រកាយផ្ដាច់​តែម្តង។

ក្រោយពីព្រះ​អង្គបានធ្វើការឡាយផ្ទាល់នៅ​លើបណ្ដាញសង្គមម​កនោះនៅ​រសៀលថ្ងៃខែ​ដដែលនេះអាជ្ញាធ​រក្រុង​បានបន្តចុះ​ទៅបើក​ទ្វារទឹក​ចាស់កាត់ផ្លូវ បង្ហូរចេញធ្វើឲ្យផ្លូវ ផ្ទះរប​ស់ប្រជាព​លរដ្ឋមួយចំនួន និង​សាលារៀន វត្តខាងលើ​រហូតមកដល់ល្ងាច​បានស្រកជាបណ្ដើរៗធូរស្បើយច្រើន ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button