ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីរួមភេទជាមួយអនីតិជនក្រោមអាយុក្រោម១៥ឆ្នាំ

(បន្ទាយមានជ័យ ) ការិយាល័យជំនាញបានទទួល ពាក្យបណ្ដឹងពីឈ្មោះ ដ.ខ អាយុ៣៦ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះឈ្មោះ ស.គ.រ.ស រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្តីពីករណី រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ប្រព្រឹត្តកាលពីវេលាម៉ោង០៤និង០០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលស្ថិតចំណុចខាងលើ។

ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំងមូលដ្ឋានក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះស្រាវជ្រាវ រកឃើញជនរងគ្រោះ និងជនសង្ស័យ នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ និងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈឿន ណយ ភេទប្រុស អាយុ១៧ឆ្នាំ ហើយនាំមកកាន់ការិយាល័យជំនាញ ដើម្បីធ្វើការសាកសួរ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួន និងជនរងគ្រោះ គឺជាសង្សានិងគ្នា ហេីយក៏បានរួមភេទជាមួយគ្នាច្រេីនលេីករួចមកហេីយ។
ដោយផ្អែកលេីចម្លេីយសារភាព កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន កងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីហើយ នៅរសៀលថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button