ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនី ឆេះ​រោងចក្រដាសកាតុង និងកា​ត់ដេរ នៅខណ្ឌពោធិ៍សែ​នជ័យ សំណាងមិនមា​ន​អ្នករង​គ្រោះ​ថ្នាក់

(ភ្នំពេញ)នៅវេលាម៉ោង ០០និង១០នាទីអធ្រាត្រ ថ្ងៃទី២​៥ ខែតុលា ឆ្នាំ២០២៤ មានករណី​អគ្គីភ័យ​មួយមាន​បានឆាបឆេះ​រោងចក្រក្រដាសកាតុង និងរោងចក្រកាត់ដេរ នៅចំណុចរោងចក្រ ជិន យូ ហ្វេង ភែកឃីង ខាថិន ឯ.ក ផ្លូវបេតុង ស្ថិតនៅក្នុងភូមិស្រែជំរៅ សង្កាត់ចោមចៅទី០២ ខណ្ឌពោ​ធិ៍សែនជ័យ រាជធានីភ្នំពេញ​ ​បង្កកា​រភ្ញាក់ផ្អើល ​សំណាងហើយមិនបង្កគ្រោះថ្នាក់ដល់មនុស្សក្រោ​យ​ពីទទួល​បានព័ត៌​មាននេះភ្លាមអា​ជ្ញាធរមូ​លដ្ឋាន​ និង​កម្លាំងស​មត្ថកិច្ច បាននាំ​យក​រថយន្ត​ពន្លត់​អគ្គីភ័យ​ជាច្រើនគ្រឿងចុះជួ​យអន្តរាគម​ន៍ភ្លាមៗ។

សមត្ថកិច្ចបាន​ឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ YU YUAN FENG  ភេទប្រុស អាយុ ៤១ឆ្នាំជា​ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រង មូលហេតុដែលបង្ក​ឲ្យមានគ្រោះអគ្គីភ័យនេះកើតឡើងគឺបណ្តា​លមកពី ឆ្លងចរន្តអគ្គិសនីនៅបន្ទប់ជាន់ឡៅតឿ នៃរោងចក្រផ​លិតក្រដាសកាតុង ប្រភេទសំណ​ង់ដែ​កប្រក់សង្ក័​សី ទំហំ៤០ម៉ែត្រX៨៦ម៉ែត្រ ​បណ្តាល​​ឲ្យខូចខាត​សម្ភារៈអស់ទាំងស្រុង រួច​បន្ត​ឆេះ​រា​លដាល​ដល់រោងចក្រកាត់​ដេរ ដែល​មាន​ទំហំ(៤០ម៉ែត្រx៨៦ម៉ែត្រ) ខូចខាតអស់ប្រហែល ៤០​ភាគរយ និង​សម្ភារៈខូចខា​តអស់​៧០ភាគរយ

សមត្ថកិច្ចបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះអ​គ្គីភ័យនេះមិន​មានអ្នករងរបួសនិងស្លាប់ឡើយកម្លាំង​សមត្ថកិច្ចបាន​ប្រើប្រាសរថយន្តពន្លត់​អគ្គីភ័យមកពីការិយា​ល័យអគ្គិភ័យ ចំនួន ២១គ្រឿង ដោយ​ប្រើប្រាស់ទឹក​អស់ចំនួន ១​៨០ឡាន ស្មើរនឹង ៧២០ម៉ែត្រគូប រថយន្តជំនួយកងពលតូចង​៧០ ចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់​ចំនួន ២៤ឡាន ស្មើរនឹង ៩៦ម៉ែត្រគូប ,រថយន្តក្រុម​ហ៊ុនស្រាបៀរ​កម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំ​នួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប ទើបគ្រប់គ្រងស្ថា​នកា​របាននៅម៉ោង ១១នឹង០០នាទីព្រឹក នាថ្ងៃខែ ឆ្នាំដដែល

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button