ព័ត៌មានជាតិ

ក្មេងទំនើង ៩នាក់ ប្រដាប់ដោយកាំបិត ដំបង និងដុំថ្ម បង្កហិង្សា​ដោយចេតនា មានស្ថានទម្ងន់ទោស ​ត្រូវឣាវុធហត្ថ ចាប់ខ្លួនបញ្ជូនទៅតុលាការ

(បន្ទាយមានជ័យ)៖មូលដ្ឋានក​ងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត ទទួលព័​ត៌មា​នពីប្រ​ជាពលរដ្ឋ ស្ដីពី​ករណីហិង្សារ​វាងក្មេងស្ទាវចំនួន​​ពីរក្រុម នៅចំណុចស្តង់ឣេតចាយ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ឣូរ​ឬស្សី ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ត្រី នួន​ នីណារ៉ូ មេបញ្ជាការមូលដ្ឋាន​កងរាជឣាវុធហត្ថ​ក្រុងបានដឹកនាំកម្លាំងចុះដ​ល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរហូត​ឈានដល់​ឃា​ត់ខ្លួនជ​នសង្ស័យជាបន្តបន្ទាប់ចំនួន​០៩នាក់ និងដកហូតវត្ថុតាងរួមមាន កាំបិតផ្គាក់ ដងឈើ​ប្រវែង៨៤សង់ទីម៉ែត្រ ចំនួន០១ដើម, ដែកទីបប្រវែ​ង១៥៥សង់ទីម៉ែត ចំនួន០១ដើម, ដំបងដែក​ថ្នាំងឣំពៅប្រវែង ៨៣សង់ទីម៉ែត្រ ចំនួន០១ដើម, និងដែកចង្រឹងបង្ឣួច ចំនួន០១ដើម ហើយនាំមក​មូលដ្ឋា​នកងរាជឣាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័​យដែលត្រូវឃាត់ខ្លួនបានរួមមាន ៖/-ឈ្មោះ សុទ្ថ សឿង ហៅម៉េង ភេទប្រុស ឣាយុ១៨ឆ្នាំ ស្នាក់នៅភូមិទួលពង្រ សង្កាត់ឣូរឬស្សី ក្រុងប៉ោយប៉ែត ខេត្ត, /-ឈ្មោះ សាន គីមយ៉េង ហៅម៉េង ភេទប្រុស ឣាយុ២៣ឆ្នាំ ស្នាក់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេ​ត្ត, /-ឈ្មោះ កែវ ធារ៉ា ភេទប្រុស ឣាយុ១៨ឆ្នាំ ស្នាក់នៅភូមិឣូរឬស្សី សង្កាត់​ឣូរឬស្សី ក្រុងប៉ោយប៉ែត , /-ឈ្មោះ គឹម ចាន់ដារ៉ា ហៅចាន់ ភេទប្រុស ឣាយុ២៤ឆ្នាំ ស្នាក់នៅភូមិទួលពង្រ សង្កាត់ឣូរឬស្សី ក្រុងប៉ោយប៉ែត , /- ឈ្មោះ កែវ ភារ: ហៅដេ ភេទប្រុស ឣាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលពង្រ សង្កាត់ឣូរឬស្សី ក្រុងប៉ោយប៉ែត , /-ហែម សីហាក់ ភេទប្រុស ឣាយុ២៧ឆ្នាំ ស្នាក់នៅភូមិទួលពង្រ សង្កាត់ឣូរឬស្សី ក្រុងប៉ោយប៉ែត , /-ឈ្មោះ រិន រតនា ភេទប្រុស ឣាយុ១៧ឆ្នាំ ស្នាក់នៅភូមិទួលពង្រ សង្កាត់ឣូរឬស្សី ក្រុងប៉ោយប៉ែត, /-ឈ្មោះ ម៉ែត វិតតី ភេទប្រុស ឣាយុ២១ឆ្នាំ ស្នាក់នៅភូមិទួលពង្រ សង្កាត់ឣូរឬស្សី ក្រុងប៉ោយប៉ែត , /-ឈ្មោះ យិន ប៊ុនថាត់ ហៅថាត់ ភេទប្រុស ឣាយុ១៩ឆ្នាំ ស្នាក់នៅភូមិទួលពង្រ សង្កាត់ឣូរឬស្សី ក្រុងប៉ោយប៉ែត ។ ជនសង្ស័យទាំង០៩នាក់ ក្រោយពីកម្លាំងជំនាញមូលដ្ឋានកងរាជឣាវុធហត្ថក្រុងសួរនាំរួច បានឆ្លើយសារភាពថា​ កាលពី​ម៉ោង២២និ​ង០០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ មានមនុសមួយក្រុមបានមករករឿង និងបក្សពួក​ខ្លួននៅ​ស្តង់​ឣេតចាយ ដោយពួក​គេមានទាំងកាំបិត ដំបង ថែមទាំងគ​ប់ដុំថ្មចូលក្នុងស្តង់​ឣេតចាយ​ផងដែរ។ ពេលនោះពួកខ្លួនក៏បានគប់ដុំថ្មតបតវិញ បង្កឱ្យកើតឣំពើហិង្សា​វាយ​កាប់គ្នា​ទៅវិញទៅម​កបណ្ដាលឱ្យរងរបួសទាំងសងខាង បន្ទាប់មកក្រុមនោះក៏បានរត់ចោលម៉ូតូ ពេលនោះរពួកគេបាន​យកកាំ​បិតកាប់ម៉ូតូចំនួន០១កាំបិតតែម្ដង

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹទៀតងថា ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង​ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើ​សបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យទាំង០៩នាក់ ត្រូវបាន​បញ្ជូន​ទៅសាលា​ដំបូងខេត្ត នាចុងសប្តាហ៍នេះហើយដើម្បីអនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button