ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ​ចុះពិនិត្យវឌ្ឍនភា​ពការកសាងផ្លូវក្រាលកៅស៊ូ និងបេតុង ក្នុងឃុំទ្រាន-ឃុំស្រ​ក ស្រុកកំពង់សៀម

ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំ​ក្រុមការងារ អញ្ជើញចុះ​ពិនិត្យវឌ្ឍនភាពការកសាងសង់ផ្លូវកៅស៊ូថ្មី និងបេតុង នៅលើ​ខ្សែផ្លូវ KC-12 ចាប់ពីឃុំ ទ្រាន ទៅដល់ឃុំស្រក ក្នុងស្រុកកំពង់សៀម។

ក្នុងគម្រោងសាងសង់ផ្លូវកៅស៊ូ និងបេតុង ដែលជាគម្រោង​កែលម្អការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ (RCIP) ដែលមានប្រវែង ៧៥.៣គីឡូម៉ែត្រ ដែលមានស្រុកចំនួន៣ គឺ ស្រុកជើងព្រៃ ស្រុក​ព្រៃឈរ និងស្រុកកំពង់សៀម តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមឥណទានធ​នាគារពិភពលោ​ក និងទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុន អឹម ធី អេ ខនស្ត្រាក់សិនខូអិលធីឌី (M.TA Construction Co.Ltd)

. ចំពោះកំណាត់ផ្លូវ KC1 ស្ថិតនៅ ឃុំទ្រាន ទៅដល់ រង្វង់មូលនៃឃុំស្រក ស្រុកកំពង់សៀម ដែលមា​នប្រវែងសរុប ១៣,៨០គីឡូម៉ែត្រ ដែលមានទទឹងផ្លូវ ៦ម៉ែត្រ ដោយក្រាលកៅស៊ូ ២ជាន់ និង ចិញ្ចើមផ្លូវ ១ម៉ែត្រ សងខាង ក្រាលកៅស៊ូ ១ជាន់។ តែចាប់ពី PK2+900 to 5+000 គឺប្រវែង ២១០០ម៉ែត្រនៅលើទំនប់ជ្រោយចេកជាផ្លូវបេតុង ដែលមានទទឹង ៧ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ និង ចិញ្ចើមផ្លូវ ០,៥ម៉ែត្រ សងខាងដោយក្រាលកៅស៊ូ ១ជាន់ សរុបទទឹងផ្លូវ គឺ៨ម៉ែត្រ។

ទីតាំងមួយទៀត គឺចាប់ពី PK8+700 to 9+200 គឺមានប្រវែង ៥០០ម៉ែត្រ ដែលនៅលើទំនប់កែប្រែ មានទទឹង ៧ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ និងចិញ្ចើមផ្លូវ ០,៥ម៉ែត្រ សងខាងដោយក្រាលកៅស៊ូ១ជាន់ សរុបទទឹងផ្លូវ ៨ម៉ែត្រដែរ ។ សរុបប្រវែ​ងផ្លូវបេតុង ទាំង២ទីតាំង គឺ ២៦០០ម៉ែត្រ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button