រថយន្តដឹកប៉ូងស៊ីម៉ុងត៍ថយក្រោយកិនស្ត្រីចំណាស់ម្នាក់ជិៈម៉ូតូឈប់ខាងក្រោយ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម នៅក្នុងក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖ស្ត្រីចំណាស់ម្នាក់ជិៈម៉ូតូឈប់ក្រោយរថយន្តដឹកប៉ូងស៊ីម៉ុងត៍ដែលកំពុងបើកថយក្រោយកិនហើយបើកកិនពីលើស្លាប់យ៉ាងអាណោចអាធមនៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ស្ថិតភូមិទួលប្រាសាទ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមអ្នកឃើញហេតុកាណ៍បានប្រាប់ឲ្យដឹងថា៖នៅមុនពេលកើតឡើងមានស្ត្រីវ័យចំណាស់ម្នាក់អាយុប្រមាណ៦០ឆ្នាំ បានជិៈម៉ូតូម៉ាក់វ៉េវ សេរីចាស់ បានជិៈតាមក្រោយរថយន្តដឹកប៉ូងស៊ីម៉ុងត៍ម៉ាក់ហ៊ីយិនដាយ ពាក់ផ្លាក់លេខក្បាលព្រៈសីហនុ3A-7209 និងរម៉កពាក់ផ្លាក់លេខភ្នំពេញ 4A-8064 បានថយក្រោយកិនពីលើស្ត្រីរងគ្រោះនិងបើកកិនពីលើបណ្តាលស្លាប់ភ្លាមៗនិងកន្លែងកើតហេតុ។
ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញមន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានចុះមកពិនិត្យវាស់វែងបានប្រាប់ថាមូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺស្ត្រីរងគ្រោះដែលមានអាយុប្រមាណជាង៦០ឆ្នាំបានជិៈម៉ូតូទៅឈប់ក្រោយធុនធំដឹកប៉ូងស៊ីម៉ុងត៍ដោយផ្លូវលំបាកក្លាចជាប់ផុងទើបថយក្រោយបណ្តាលកិនស្ត្រីរងគ្រោះដែលនៅពីក្រោយប្រមាណជាង៥ម៉ែត្របានថយកិនហើយបើកកិនពីលើបណ្តាលស្លាប់។តាមមើលសកម្មភាពកាំមេរ៉ាសុវត្ថិភាពនៅក្បែកន្លែងកើតហេតុក្រោយថយនិងបើកកិនស្ត្រីរងគ្រោះស្លាប់អ្នកបើកបរបានចុះពីលើរថយន្តគេចខ្លួនបាត់បន្សល់ទុកតែរថយន្ត។
មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា៖ក្រោយមន្ត្រីជំនាញធ្វើការពិនិត្យវាស់វែងហើយបានប្រគល់សាកសពស្ត្រីរងគ្រោះជូនសាច់ញាតិអោយក្រុមសង្គ្រោះបឋមរៀបចំដាក់ក្តាមឈូសដឹកសាកសពទៅស្រុកកំណើតនៅស្រុកមង្គលបូរី ដើម្បីយកធ្វើបុណ្យតាមប្រពៃណីយ៍៕