ព័ត៌មានជាតិ

ក្រុមក្មេងទំ​នើង ប្រដាប់​ដោយកាំបិត បា​នដេញកាប់គ្នា ព្រោះតែឌឺ​ដងដាក់គ្នា ជាប់​អន្ទាក់កង​រាជ​ឣាវុធ​ហត្ថ ២នាក់ រីឯបក្ខពួក និងក្រុមម្ខាង​ទៀតដែ​លបា​នគេចខ្លួន​កម្លាំងកំពុងស្រា​វជ្រាវបន្ត

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ នៅវេលាម៉ោង០​២និង៣០​នាទីរំលងអាធ្រាតុ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ករណីហិង្សាដោ​យចេតនា ដែលប្រព្រឹត្តនៅចំណុច​សួនតេជោឈ្នះឈ្នះ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោ​ភ័ណ បង្កឡើង​ដោយក្រុមក្មេងទំនើង០២ក្រុមប្រដាប់ដោយ​កាំបិត បានដេញកាប់គ្នាទៅ​វិញទៅម​កនោះ​ លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋា​នកងរាជអាវុធហត្ថក្រុង បានដឹកនាំកម្លាំង បានចុះដល់ក​ន្លែងកើតហេតុ កំណត់មុខសញ្ញាជន​សង្ស័យ រហូតដល់វេលាម៉ោង០៨និង៣០នាទី ថ្ងៃខែឆ្នាំដដែល បានធ្វើការឃាត់ខ្លួនបានចំនួន០២នាក់ ១ឈ្មោះ សម្បត្តិ ចំរើន ភេទប្រុស អាយុ១​៦ឆ្នាំ និង២ឈ្មោះ ស៊ាត សុខអាន(វីត) ភេទប្រុស អាយុ១៧ឆ្នាំ នៅចំណុចភូមិគោរដ្ឋាន សង្កាត់អូ​រអំបិល ក្រុង​សិរីសោភ័ណ ព្រមទាំងដកហូតវត្ថុតាងមាន៖ កាំបិតកៃច្នៃ ប្រវែង១១២ សង់ទីម៉ែត្រ ចំនួន០១ដើម, ម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ បន្ទាយមាន​ជ័យ1Q-5​238 ចំនួន០១គ្រឿង, ទូរសព្ទ ម៉ាកVIVO ពណ៍ទឹកសមុទ្រ ចំនួន០១គ្រឿង ហើយនាំ​ទៅ​មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិ​រីសោភ័ណ សួរនាំតាមនីតិវិធី ព្រមទាំងបា​នធ្វើតេស្តទឹ​កនោមរ​កឃើញ​មានសារធាតុញៀនផងដែរ។ចំណែកបក្ខពួក និងក្រុមម្ខាងទៀត​ដែលបានគេចខ្លួន​កម្លាំងកំពុងស្រាវជ្រាវបន្ត។

លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យ​បានឆ្លើ​យសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពវាយទៅលើក្រុមម្ខាងទៀតពិតប្រាកដមែន។ ដោយ​សារតែពួកគេតែងតែឌឺដងដាក់ក្រុមរបស់ខ្លួន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតា​ងជាក់ស្តែង កម្លាំងមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង បាន​កសាងសំណុំរឿងបញ្ជូនទៅ​កាន់បញ្ជាកា​រដ្ឋាន​កងរាជ​អាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងប​ង្ក្រាប​បទល្មើ​សបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹក​ថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button