ព័ត៌មានជាតិ

ពិធីបើក​បវេសនកាល​វិទ្យាល័យ​ FRA របស់​អង្កការកុមារ​ អភិវឌ្ឍន៍​ នៅក្រុង​ ប៉ោយប៉ែត​

(បន្ទាយមានជ័យ) ចំណេះដឹង​ គឺជាទ្រព្យសម្បត្តិរ​បស់យើងផ្ទាល់ខ្លួនគ្រប់ៗគ្នា​ ។លោកស្រី យ៉ាង​ វៃលីន​ នាយិកានៃវិទ្យាល័យ​FRA ស្ថិតនៅក្នុងក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លើកឡើង​បែបនេះ ក្នុងឱកាសបើក​បវេស​នកាលនៃថ្ងៃចូលរៀនដំបូងរបស់​ សិស្សានុសិស្សនាព្រឹកថ្ងៃទី​៤​ ខែ​វិច្ឆិកា​ ឆ្នាំ២០២៤​ ដែលមានសិស្សានុសិស្សក្នុងវិទ្យាល័យចាប់ពីថ្នាក់ទី៧​ រហូតដល់ថ្នាក់ទី១២​ សរុបប្រមាណ​ជាង​ ៦០០នាក់។

លោកស្រី​ យ៉ាង​ វៃលីន​ បានបញ្ជាក់ថា​ វិទ្យាល័យ​ FRA បានបង្កើតឡើង ១០ឆ្នាំមកហើយ​ រួម​មានចា​ប់ពីថ្នាក់ទី៧រហូតដល់ ថ្នាក់ទី១២ ហើយក្នុងមួយឆ្នាំៗសិស្សានុសិស្សមានការកើនឡើង​ បច្ចុប្បន្នមានសិស្សប្រមាណជាង​៦០០នាក់។ លោកស្រីបានបន្តថា​ ការបង្កើតវិទ្យាល័យ​នេះឡើង​មា​នការជួយឧបត្ថម្ភជ្រោម​ជ្រែងពីប្រជាជ​នចិន​ ដែលរ​ស់នៅលើទឹកដីនៃកោះតៃវ៉ាន់​ មានសមាន​ចិត្តអាណិត​ស្រលាញ់ប្រជាជនខ្មែរ ជួយដល់វិស័យអប់រំ​ ក៏ដូចជាថែម​ទាំងបានជួយ​ដល់វិស័យព្រះ​ពុទ្ធសាសនាផងដែរ។

លោកស្រីបានសង្កត់ធ្ងន់ថា​ គោលបំណងធំគឺចង់ឲ្យកូនៗរបស់គាត់​ ដឹងខុសដឹងត្រូវចាប់​ឲ្យកូនៗ​មានបញ្ញា​ ដើម្បី​បំបាត់ភាពអប្រិយថោកទាប​ ចង់ឲ្យកូនៗមានចំណេះ​ដឹងមានសីលធម៌​ សុជីវធម៌​ស្គាល់ពីភា​ពលំបាក​ ធ្វើយ៉ាងណាឲ្យមាន​មោទនភាពក្លាយជា​កូនល្អ សិស្សល្អជួយដល់​សង្គមជាតិនិ​ងគ្រួសារ។ ដូចនេះហើយ​ សូមឲ្យប្អូនប្អូន​ទាំងអស់ខិតខំរៀនសូត្រឲ្យក្លាយ​ទៅជាការពារធនធា​នមនុស្សពិតប្រាកដ​ ជាក់ស្តែងនៃ​ការប្រឡងសញ្ញាបត្រម​ធ្យមសិក្សាទុ​តិយភូមិបា​ក់ឌុបកន្លង​ទៅថ្មីៗនេះ សិស្សានុសិស្សបានប្រឡងជាប់ប្រមាណជាង៨០% ភាគច្រើនទទួលបាននិទ្ទេស​ Bនិងនិទ្ទេសC

លោក​ ញឹម​ ភឿង​ អភិបាលរង ក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថា​ រាជរដ្ឋាភិបាលនីតិកាលទី៧​ ដឹកនាំដោ​យសម្ដេចមហាប្រវត្តិធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​បានខិតខំប្រឹងប្រែង​លើការអភិវឌ្ឍគ្រប់វិស័យជាពិសេសរាជរដ្ឋាភិបាល លោកបានចាត់ទុកវិស័​យធនធានមនុស្ស​ ជាវិស័យអាទិភាពខ្ពស់។ក្នុងនោះលោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ ចំពោះលោកស្រី​ នាយិការួមទាំងប្រជាជនបានរស់នៅលើទឹកដីនៃកោះតៃវ៉ាន់​ ដែលតែងតែបា​នជួយដល់ប្រជា​ជនខ្មែរពិសេសវិស័យអប់រំសិក្សា។ លោកអភិបាលរង ក្រុង​ បានផ្តាំផ្ញើដល់សិស្ស ល្អចៀសផុតពីអំ​ពើអបាយមុខផ្សេងៗរួមមានអំពើហិង្សា​ បងតូចបងធំ​ ក្មេងទំនើង​ និងបញ្ហាគ្រឿ​ងញៀន។ ចុងក្រោយគណៈអ​ធិបតី​ បានចែកជូននូវបណ្ណសរសើរ​ និងផ្តល់ជូននូវអំណោយដល់​សិស្សានុសិស្សដែលរៀនពូកែចាប់ពីលេខ១​ រហូតដល់លេខ៥ ផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button