ព័ត៌មានជាតិ

វគ្គផ្សព្វផ្សាយ​ស្តីពី​គោលការគ្រឹះរបស់ចលនា​ អន្តរជាតិ​ កាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ ដល់បញ្ជា​ការ​ដ្ឋាន​ ប្រតិបត្តិការ​សឹករង ខេត្ត​បន្ទាយមានជ័យ​

(បន្ទាយមានជ័យ) ដើម្បីបានស្វែងយល់​ កាន់តែច្បាស់​អំពីប្រតិបត្តិការ​កាកបាទក្រហមអឌ្ឍ​ចន្ទក្រ​ហម​ នាថ្ងៃទី៦​ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ កាកបាទ​ក្រហមកម្ពុជាថ្នា​ក់ជាតិ សហការ​ជាមួយកា​កបាទ​ក្រហមខេត្តបន្ទាយមានជ័យបានធ្វើការបើក​វគ្គផ្សព្វផ្សាយ​ស្ដីពីគោលការ​ណ៍គ្រឹះ​រ​បស់ច​លនា​អន្តរជា​តិកាកបាទអឌ្ឍចន្ទក្រហមនិងច្បាប់មនុស្សធម៌អន្តរជាតិ​ ជូនដល់បញ្ជាការដ្ឋាន​ប្រតិបត្តិកា​រសឹករង ខេត្តបន្ទាយមានជ័យ ក្រោមការឧបត្ថម្ភមូលនិធិ​ដោយគណៈកម្មាធិការអន្តរជាតិនៃកាក​បាទក្រហមICRCអាយ.ស៊ី.អូ.ស៊ី។

លោករ​ វរសេនីយ៍ឯក​ មាស​ ប៊ុនរុន​ មេបញ្ជាការរង​ កងប្រតិបត្តិការសឹករងខេត្តបានបញ្ជាក់ថា​ វគ្គផ្សព្វផ្សា​យស្ដីពីគោល របស់ចលនាអន្តរជាតិ​កាកបាទក្រហម​ ពិតជាធ្វើឲ្យប្អូនៗយុទ្ធជនយុទ្ធនារី​ ដែល​បានចូលរួមបានយល់ច្បាស់ពីប្រតិបត្តិកា​ររបស់កាកបាទក្រហ​ម​ សំខាន់គឺ​ច្បាប់មនុស្សធ​ម៌អន្តរជាតិដូចនេះ​សូមប្អូនៗត្រងត្រាប់​ ស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមមន្ត្រីឲ្យបានខ្ជាប់ខ្ជួន។

លោក​ គង់វង្ស​ សីហវិសាល​ ប្រធានការិយាល័យផ្សព្វផ្សាយ​ នៃកាកបាទក្រហមកម្ពុជា​ បានមា​នប្រសា​សន៍ពីបទបង្ហាញថា​ ពីគោលការណ៍គ្រឹះ៧ប្រការ​ របស់ចល​នាអន្តរជាតិ​នៃកាកបាទក្រហ​មអឌ្ឍចន្ទក្រហមបានប្រកាសជាផ្លូវការ​ នៅទីក្រុងវីយែនអូទ្រីស​ នៅឆ្នាំ១៩៦៥​ មានចំនួនប៧ចំណុច ១​.ភាពមនុស្សធម៌ ២.ភាពមិនលម្អៀង ៣.អព្យាក្រិតភាព ៤.ឯករាជភាព ៥.សេវាកម្មស្ម័គ្រចិត្ត ៦.ឯកភាព និងទី៧សកលភាព។ សមាគ​មន៍ជាតិទាំ​ងអស់ត្រូវប្រ​កាន់ខ្ជាប់ខ្ជូននូវគោល​ការណ៍​គ្រឹះទាំងប្រាំពីរក្នុងកា​របំពេញភារៈកិច្ចនិងបេសក​កម្មរបស់ខ្លួន។ សម្រាប់បេសកកម្ម របស់គណៈ​កម្មាធិការអន្តរជាតិនៃកាកបាទក្រហមកម្ពុជា​ ជាអង្គការមិនលម្អៀង​ អព្យាក្រឹត​ និងឯករាជ្យ​ដែលមា​នបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លាបំផុ​តក្នុងការការពា​រអាយុជីវិត និងសេចក្ដីថ្លៃថ្នូររ​បស់ជនរងគ្រោះ​ដោយសារសង្គ្រាមអំពើហិង្សាផ្ទៃក្នុងហើ​យផ្តល់នូវជំនួយសង្គ្រោះដល់ជនរងគ្រោះទាំងអស់

លោកគង់វង្ស​ សីហវិសាល​ បានបញ្ជាក់បន្ថែមទៀតថា​ កាកបាទក្រហមកម្ពុជា​ ជាស្ថាប័ន​មនុស្សធម៌​ធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា​ ដែលមា​នសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុនរ៉ានី​ ហ៊ុនសែន​ ជាប្រធានហើ​យក្នុងការផ្តល់អំ​ណោ​យមនុស្សធម៌ផ្សេងៗ​ ដល់ជនរងគ្រោះ​ និងងាយរងគ្រោះ​ គឺមិនប្រកា​ន់បក្ខពួកនិន្នាការនយោបាយមិនរររើសអើងពណ៌សម្បុរនោះឡើយ ទីណាមានប​ងប្អូនជួបទុក្ខលំ​បាកទីនោះគឺមានកាកបាទក្រហមកម្ពុជា ចុះជួយជានិច្ចមិនទុកឲ្យបង​ប្អូន​ណាម្នាក់ស្លាប់ដោយ​សារ​អត់អាហារនោះឡើយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button