អង្គការកុមារ អភិវឌ្ឍន៍FRA ផ្តល់អណ្តូងស្នប់ដល់ទីអារាម និង សាលារៀន
(បន្ទាយមានជ័យ)៖ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា អង្គការកុមារអភិវឌ្ឍ ហៅកាត់FRA ពីប្រជាជនចិន ដែលរស់នៅពីទឹកដីនៃកោះតៃវ៉ាន់ប្រចាំនៅកម្ពុជាដែលមានទីស្នាក់ការនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានផ្តល់ជាអំណោយអណ្ដូងស្នប់ បន្ទាប់សរុបចំនួន ៩៥០អណ្ដូងទៅតាមខេត្ត ចំនួនបួនគឺខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និងខេត្តបាត់ដំបង។ ក្នុងនោះអង្គការបានឧបត្ថម្ភជាអណ្ដូងទៅតាមទីវត្តអារាមនានានិងតាមសាលារៀនដែលមានការខ្វះខាតទឹកប្រើប្រាស់។
អ្នកស្រី យ៉ាង វៃលីន ដែលជានាយិកាអង្គការបានមកប្រគល់ថវិកា ដើម្បីជីកអណ្ដូងនេះគឺបានមកពីប្រជាជនចិនដែលរស់នៅលើទឹកដីនៃកោះតៃវ៉ាន់ តាមរយៈគណៈកម្មាធិការសេវាកម្មអន្តរជាតិលេខ3522-2024/25(Ratory Disrict 3522-2024/25 International Service Committee) ។លោកស្រី យ៉ាងវៃលីន បានបន្តថា គោលបំណងរបស់អង្គការស្FRA និងប្រជាជននៃកោះតៃវ៉ាន់ គឺដើម្បីលើកកម្ពស់នៃការអប់រំនិងការចូលរួមកាត់បន្ថយភាពក្រីក្រ ដោយទឹកចិត្តអាណិតស្រឡាញ់រវាងប្រជាជននៃកោះតៃវ៉ាន់មកលើប្រជាជនកម្ពុជា ហើយសង្ឃឹមជឿជាក់ថា នឹងលើកកម្ពស់បន្ថែមពីតម្លៃនៃជីវិតរបស់ខ្លួនឯង ជាមួយខ្លឹមសារអប់រំនិងខិតខំធ្វើតាមគោលដៅនៃជីវិត។ ជាក់ស្ដែងនៅព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃទីស្នាក់ការអង្គការFRA នាក្រុងប៉ោយប៉ែតបានរៀបចំពិធីបរិច្ចាគអណ្ដូងចំនួ១៣ ដោយក្នុងនោះមានវត្តចំនួន២ និងសាលារៀនចំនួន១១និងមាន ព្រះសង្ឃនិមន្តអញ្ជើញមកពីខេត្តសៀមរាប ហើយក៏បានធ្វើកិច្ចសន្យា ឃួងអណ្ដូងទឹក រវាងម្ចាស់ជំនួយ ក្រុមជាង ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ ដោយធ្វើឲ្យបានហ្មត់ចត់ត្រឹមត្រូវ ហើយក៏បានបើកប្រាក់ក្នុងការសាងសង់អណ្ដូងដល់ក្រុមជាងចែកចេញជាពីរដំណាក់កាល ទី១ បើកជូនចំនួន ១០០០ដុល្លារ និងដំណាក់កាលទី២ នៅពេលរួចរាល់ ទៅប្រគល់ប្រាក់ជូនចំនួន៤៥០ដុល្លារទៀតចំណែកអង្គការ ក៏បានធ្វើស្លាកឈ្មោះម្ចាស់អំណោយ ៥០ដុល្លារសរុបក្នុងអណ្ដូងនីមួយៗ អស់ថវិកាចំនួន១៥០០ដុល្លារ ក្នុងនោះក៏តម្រូវឲ្យជីកអណ្ដូងជម្រៅប្រវែង ៦០ម៉ែត្រនិងផ្ដល់ធុងទឹកចំនួន ២០០០លីត្រចំនួន ១ផងដែរ។ ជាចុងក្រោយលោកស្រីយ៉ាង វៃលីន បានធ្វើការក្រើនរំឭកដល់ក្រុមជាង ធ្វើយ៉ាងណាឲ្យទៅតាមកម្រិតស្តង់ដាររីឯចំណែកអ្នកដែលទទួលផលរួមមាន ព្រះតេជគុណ លោកគ្រូអ្នកគ្រូ ត្រូវចូលរួមថែរក្សានូវសមិទ្ធផល ដែលបានកកើតនេះក៏យ៉ាងណាឲ្យបានគង់វង្សប្រើប្រាស់យូរអង្វែងត្រូវមាន ចាក់សោឲ្យបានត្រឹមត្រូវនិងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់៕