ព័ត៌មានជាតិ

ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា អញ្ជើញលើកទឹកចិត្ត និងនាំពាក្យពេ​ចន៍លើកទឹ​កចិត្តពី​សម្ដេចក្រឡាហោម ស ខេង ជូនកីឡាករទូកងខេត្តព្រៃវែង

ខេត្តព្រៃវែង ៖មួយថ្ងៃមុនកា​រចាប់ផ្ដើមព្រះរាជពិធីបុណ្យអុំទូក បណ្ដែបប្រទីប និងសំពះព្រះខែ អក​អំបុក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញសួរសុខទុក្ខ និងលើកទឹកចិត្តកី​ឡាករអុំទូកង ខ្នាតវែង និងខ្លី សរុបចំនួន ៥៥ទូក មកពីក្រុង ស្រុក ចំនួន ៦ ក្នុងខេត្តព្រៃវែង។

យោងតាមរបាយការណ៍​លោក ប៉ាវ សុធីរ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ទូកទាំង​៥៥នោះ រួមមាន ៖ មកពីស្រុកពោធិ៍រៀង ចំនួន ៣៦ទូក ស្រុមពាមរក៍ ចំនួន ៦ទូក ស្រុកពារាំង ចំនួន ៧ទូល ស្រុកពាមជរ ចំនួន ៤ទូក ក្រុងព្រៃវែង ចំនួន ៤ទូក និងស្រុកស៊ី​ធរកណ្ដាល ចំនួន ៧ទូក សរុបចំណុះទាំងពិត និងបម្រុង មានប្រមាណជាង ២ ០០០នាក់ ក្នុងនោះក៏មានទូក ង ចំនួន ១១ ចូលរួម​ប្រណាំង​ផែនគូពិសេសផងដែរ។

មានប្រសាសន៍សំណេះសំណាល​នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូស​បញ្ជាក់ថា ព្រះរាជពិធីបុ​ណ្យអុំទូក គឺជាមហាព្រឹត្តិការណ៍កីឡា ដែលមានកីឡាករ និងអ្នកចូលរួម​ច្រើនជាងគេបំផុត ហើយការប្រារព្ធព្រះរាជពិធីនេះ គឺជាការបញ្ជាក់ច្បាស់​អំពីមនុញ្ញ​ផលនៃសុខ​សន្តិភាព ដែលប្រជាព​លរដ្ឋមកពីគ្រប់មូលដ្ឋានទូទាំងប្រទេស និងភ្ញៀវអន្តរជាតិ មានឱកាសបា​នមកចូលរួម​សប្បាយរីករាយ និងបង្ហាញពីសាមគ្គីភាពដ៏រឹងមាំរបស់ប្រជាជនខ្មែរ ក្រោមម្លប់ព្រះបារ​មីព្រះមហាក្សត្រ និង​ការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល ទាំងកន្លងមក មានសម្ដេចតេជោ ជាប្រមុខ និង​បច្ចុប្បន្ន មានសម្ដេចធិបតី ជានាយករដ្ឋមន្រ្តី។

ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ក៏បានជម្រាបជូនកីឡាករទូក ង ខេត្តព្រៃវែង នូវសេចក្ដីផ្ដាំផ្ញើសួរ​សុខទុក្ខ និងការលើកទឹកចិត្តខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង សមាជិកឧត្តមប្រឹក្សាផ្ទាល់​ព្រះម​ហាក្សត្រ និងលោកជំទាវ ព្រមទាំងបានមានប្រសាសន៍ជំរុញឱ្យកីឡាករទាំងអស់ ថែរក្សាសុខភាព មានអនាម័យ គោរពការរៀបចំ និងគ្រប់គ្រងរបស់គណៈកម្មការគ្រប់ផ្នែក មានវិន័យក្នុងការប្រកួត ផ្ដល់នូវ​ការស្រលាញ់រាប់អានគ្នាទៅវិញទៅមកជាមួយដៃគូប្រកួត និងត្រូវខិតខំឱ្យអស់ពីលទ្ធភាពដើម្បីដណ្ដើមយកជ័យជម្នះជូនវត្ត ភូមិ ស្រុក ក្រុង និងខេត្តព្រៃ​វែងទាំងមូល។

ភ្ជាប់នឹងការថ្លែងអំ​ណរគុណសប្បុរសជន រួមទាំងក្រុមហ៊ុនវឌ្ឍនៈ ថ្នាក់ដឹកនាំ ក្រុមការងារ និងអា​ជ្ញធរ ដែលបានចូលរួមឧបត្ថម្ភគាំទ្រឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា ក៏បានផ្ដល់នូវអំណោយរួមមាន៖ ថវិកា អង្ករ ទឹកសុទ្ធ មី ត្រីខ ទឹកស៊ីអ៊ី​វ ទឹកត្រី ភេសជ្ជៈ ជូនដល់កីឡាករទូក ង ទាំងអស់ ព្រមទាំងអនុគណៈកម្មការបច្ចេកទេសនិងគ្រប់គ្រងទូក គណៈក​ម្មការសន្តិសុខនិ​ងសណ្ដាប់ធ្នាប់ គណៈកម្មការបរិស្ថាននិងសុខាភិបាល និងគណៈកម្មការផ្គត់ផ្គង់និ​ងហិរញ្ញវត្ថុ ដែលដឹកនាំនិងគ្រប់គ្រងដោយរដ្ឋបាលខេត្តព្រៃវែង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button