សិក្ខាកាមវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូច កងពលតូចថ្មើរជើងលេខ៥១ ធ្វើលំហាត់យុទ្ធដំណើរទ័ព សាកល្បង
(បន្ទាយមានជ័យ)៖ដោយអនុវត្តតាមផែនការហ្វឹកហ្វឺន របស់កងពលតូចថ្មើរជើងលេខ៥១ កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ លោកវរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ បានដឹកនាំកម្លាំងសិក្ខាកាមវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូច ធ្វើលំហាត់យុទ្ធដំណើរទ័ពសាកល្បងដោយថ្មើរជើងដែលមានចម្ងាយប្រមាណ៩២០០ម៉ែត្រ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ ដោយចេញដំណើរពីទីបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ ឆ្ពោះទៅកាន់ភូមិប្រ៉ាដាក ភូមិព្រាវ និងឆ្លងកាត់ភូមិស្នួលទ្រេត ស្ថិតនៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូចនេះ គឺជាវគ្គហ្វឹកហ្វឺនកញ្ចប់ថវិការបស់ថ្នាក់លើ ដែលមានរយៈពេលចំនួន ៦១ថ្ងៃ ដើម្បីពង្រឹងកាយសម្បទាយោធិនឲ្យមានភាពរឹងមាំ រហ័សរហួន មានជំនាញ សាមគ្គីភាពល្អ និងចេះជួយគ្នាទៅវិញទៅមក ក្នុងការរក្សាការពារនូវសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ដែលកំពុងមានសព្វថ្ងៃឲ្យបានដាច់ខាតទោះស្ថិតក្នុងតម្លៃណាក៏ដោយ ហើយក៏ជាលក្ខណប្រមូលផ្តុំកម្លាំងមួយផ្នែក ក្នុងទីតាំង ដើម្បីត្រៀមអន្តរាគមន៍ដោះស្រាយរាល់យកថាហេតុផ្សេងៗ និងរង់បទបញ្ជាថ្នាក់លើ២៤ម៉ោង លើ២៤ម៉ោង៕