បុណ្យឋិនទានមហាសាមគ្គីដង្ហែ និងវេរប្រគេនដល់ព្រះអង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្តថ្មរមៀលស្រុកថ្មពួក
ខេត្តបន្ទាយមានជ័យ៖ ថវិកាចំនួន ៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ប្រាក់ខ្មែរចំនួនជាង ៧លានរៀល ដែលត្រូវបានប្រគេនដល់ព្រះភិក្ខុសង្ឃ ក្នុងអង្គការធម្មទានសាមគ្គីដែលផ្ដួចផ្ដើមឡើង ដោយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយលោកជំទាវ កែ សួនសុភី សសុខា លោក កែ សួនសុភាព និងលោកស្រី ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយបានដង្ហែអង្គកឋិនទានទៅវត្តប្រគេនដល់ព្រះអង្គដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្តគិរីរុក្ខារាមថ្មរមៀល ស្ថិតនៅក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។
ព្រះខេមញានរ៉េន ស៊ីណាត ព្រះរាជាខណៈកិត្តិយស និងជាព្រះគ្រូចៅអធិការវត្តថ្មរមៀល ព្រះអង្គបានមានសង្ឃដីការ ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម និងលោកជំទាវ អស់លោក លោកស្រី ពុទ្ធបរិស័ទជិតឆ្ងាយដែលមានសទ្ធាជ្រះថ្លា បង្កើតបានជាអង្គកឋិនទានសាមគ្គីនេះឡើងដែលជាបុណ្យប្រពៃណីជាតិខ្មែរតាំងពីយូរលង់ណាស់មក។ ព្រះខេមញាណ រ៉េន ស៊ីណាត ព្រះអង្គបានបន្តថា រាល់បច្ច័យ ដែលទទួលបាន ពី អង្គកឋិនទាននៅឆ្នាំ២០២៤នេះ ព្រះអង្គនឹងតម្កល់ទុក និងត្រៀមកសាងនូវសមិទ្ធផលផ្សេងៗ ជាបន្តទៀត ម្យ៉ាងទៀតក៏ដូចជាទុកសម្រាប់ផ្គត់ផ្គង់ដល់ព្រះសង្ឃ ដែលកំពុងសិក្សារៀនសូត្រ។
ព្រះអង្គបានបញ្ជាក់ផងដែរថា បុណ្យកឋិនទាន បានប្រារព្ធធ្វើឡើងនៅក្នុងគោលបំណងសំខាន់ៗ រួមមានដើម្បីបង្កើននូវសាមគ្គីភាព រវាងបុគ្គលគ្រួសារនិងសង្គមជាតិ ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យមាន ភាពរីកចម្រើនរុងរឿងគង់វង្សស្ថិតស្ថេរ យូរអង្វែងដើម្បីផ្តល់នូវកម្លាំងកាយចិត្ត ដល់ព្រះភិក្ខុសង្ឃ បុគ្គលជាសាសនទាយាបន្តរ អាយុព្រះពុទ្ធសាសនា ដើម្បីបានថ្វាយនូវឧបការៈជួយទំនុកបម្រុងព្រះភិក្ខុសាមណេរ ដែលជាមហាកុសលដ៏ប្រសើរ និងដើម្បីកុំឲ្យកើតនូវសេចក្ដីប្រមាថចំពោះមហាកុសលរបស់ខ្លួន៕