ព័ត៌មានជាតិ

បុណ្យ​កឋិនទានសាមគ្គី​ ដង្ហែរ​ទៅកាន់​ វត្ត​ គិរីជុំចំការខ្នុរ​ សង្កាត់​អូរអំបិល​ ក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ​៖ឯកឧត្តម ​អ៊ុំ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ និងលោ​កជំទាវ​ ជ័យ​ ណារី​ អ៊ុំរាត្រី និងឯកឧត្តម​ លោកជំទាវ​ អស់លោកលោកស្រី​ ពុទ្ធបរិស័ទជិតឆ្ងាយ​ បាន​​មូលមតិគ្នា​ជាឯកឆន្ទ​ ផ្ដួចផ្ដើមធ្វើបុណ្យកឋិ​នទានមហា​សាមគ្គីមួយដើម្បីដង្ហែទៅ​វត្តប្រ​គេនដ​ល់ព្រះ​សង្ឃ​ ដែលគង់ចាំព្រះវស្សា​ អស់ត្រីមាសនៅ​ វត្តគិរីជុំចម្ការខ្នុរ សង្កាត់​អូរអំបិល​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ ដែលនេះគឺជាកឋិន​ កូនពៅគេ​ សម្រាប់ខេត្តបន្ទាយមានជ័យ ដែលកម្មវិធី​បានរៀបចំទៅ​តាមប្រពៃណីនៃព្រះពុទ្ធសាសនា​ រួមមានពិធី​ ក្រុងពាលីសុំ​ម្ចាស់​ទឹកម្ចាស់ដី​ នមស្សកា​ ព្រះ​រតនត្រ័យ​ សមាទានសីល​ កូនចៅរៀបចំពិ​ធីលើកត្រៃ​ ជូនអ្នកមានគុណ​ និមន្តព្រះសង្ឃចម្រើន​ព្រះបរិត្តសម្ដែងព្រះធម៌ទេសនា។ បន្ទាប់មកក៏បានរៀបចំក្បួនដង្ហែអង្គកឋិនទាន​ មហាសាមគ្គីប្រ​ទក្សិណជុំវិញព្រះវិហារបី​ជុំដើម្បីប្រគេ​នដល់ព្រះសង្ឃជាទីបញ្ចប់នៃកម្មវិធីបុ​ណ្យកឋិនទា​នសា​មគ្គីនៃឆ្នាំ២០២៤។

ព្រះសមណ:ញាណ​ ណាប់​ ម៉ឺន​ ព្រះបាឡាត់ គណខេត្ត​ និងជាព្រះគ្រូចៅអធិ​ការវត្ត​ គិរីជុំចម្ការខ្នុរ​ ព្រះអង្គបានមា​នសង្ឃដីការ​អំណរគុណ ចំពោះឯកឧត្តម​ លោកជំទាវ​ លោកឧកញ៉ា អស់​លោក លោ​កស្រី​ ពុទ្ធបរិស័ទជិតឆ្ងាយ ដែលបាន​អញ្ជើញម​កចូលរួមក្នុងពិធីបុណ្យកឋិ​នទាន ក្នុងវត្តគិរីជុំចម្ការខ្នុរ​ នៅឆ្នាំ២០២៤នេះយ៉ាងច្រើនកុះករ។ នេះសបញ្ជាក់ឲ្យឃើញ ពីកម្លាំងសាមគ្គី​ ទឹកចិត្តជ្រះថ្លា​ ក្នុង​ធ្វើបុណ្យដើម្បីលើ​កកម្ពស់វិស័យព្រះពុទ្ធសាសនារបស់យើងក៏ដូចជាបានជួយទំនុ​កបម្រុងកសា​ងនូវសមិទ្ធផលផ្សេងៗនិងបានជួ​យដល់ព្រះសង្ឃបានរៀនសូត្របន្តទៀត

ព្រះអង្គ ណាប់​ ម៉ឺន​ បានមានសង្ឃដីកាបន្តថា ជារៀងរាល់​ឆ្នាំយើងទាំ​ងអស់គ្នា​ដែលជា​អ្នកជឿជា​ក់លើ​ព្រះ​ពុទ្ធសាសនា តែងតែប្រារព្ធធ្វើពិធីបុណ្យអង្គ​ កឋិនទាន​ គ្រប់វត្តអារាមទូ​ទាំងប្រទេសក្នុង​គោលបំណងបង្កើនសាមគ្គីភា​ពរវាងបុគ្គល និងសង្គម​ជាតិ ដើម្បីទ្រទ្រង់ព្រះពុទ្ធ​សាសនាឲ្យគង់​វង្សស្ថិតស្ថេរយូរអង្វែង និងដើម្បីបាន​ធ្វើអំពីការទំនុកបម្រុងឧបត្ថម្ភ​ ដល់ព្រះភិក្ខុ​ សាមណេរ​ ដែល​ជាម​ហាកុសលដ៏ប្រសើរស្ថិតនៅក្នុងប្រទេស​ ដែលកំពុងតែមានសុខសន្តិភាពពេញលេញ។

ឯកឧត្តម​ ​អ៊ុំ រាត្រី បានមានប្រសាសន៍​ថា យើងទាំងអស់គ្នាសប្បាយរីករាយជ្រះថ្លា​ និងធ្វើបុ​ណ្យរួមគ្នាគឺក្រោ​មម្លប់សន្តិភាព​ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលរួមមាន​ សម្តេចតេជោ​ ហ៊ុន​ សែន ជាប្រធានព្រឹទ្ធសភា​ និងសម្តេចម​ហាព្រះអ​ធិបតី​ ហ៊ុន​ ម៉ាណែត​ ជានាយ​ករដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រកម្ពុជា ។ គួរបញ្ជាក់ផងដែរថា​ បច្ច័យដែ​លទទួលបានក្នុងអង្គកឋិ​នទានសរុប​ទឹកប្រាក់ចំនួន​ ៦៦​ ៥៧​០០០០រៀល

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button