ព័ត៌មានជាតិ

ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ដឹកនាំមន្ត្រីរាជការជុំវិញខេត្ត ប្រារព្ធព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និងសំពះ​ព្រះខែ អកអំបុក នៅតាមដ​ងស្ទឹងប៉ៃលិន

(ប៉ៃលិន) នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ី ​ឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ច​ការព្រំដែន និងជាប្រធានក្រុមកា​រងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន​ខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្ត ប្រារ​ព្ធព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដងស្ទឹងប៉ៃលិន ស្ថិតក្នុងភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

សូមបញ្ជាក់ថា រយះពេល០២ថ្ងៃ នៃពិធីនេះបុ​ណ្យនេះប្រជា​ពលរដ្ឋរាប់ពាន់នាក់បា​ននាំគ្នាមក​លេង​កម្សាន្ត​យ៉ាងសប្បាយរីករា​យក្រៃលេង ព្រោះកន្លងមកមិនធ្លាប់​មានពិធីនេះនៅ​ទឹកដីខេត្តប៉ៃលិន​ទេ ឆ្នាំនេះជាលើ​កទី១​ហើយ។ចំណែកសន្តិសុខ​សណ្តាប់ធ្នាប់ល្អប្រសើគ្មានបញ្ហាអ្វីកើតឡើងឡើយ។

ប្រជាព​លរដ្ឋម្នាក់ៗសុំសូមណូ​មពរអោយថ្នាក់ដឹកនាំខេត្តរៀបចំកម្មវិធីនេះជារៀង​រាល់ឆ្នាំ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button