ព័ត៌មានជាតិ

កិច្ចប្រជុំ​តាម​ដាន​ ត្រួតពិនិត្យ​ និង​ វាយតម្លៃ​កិច្ច​ប្រតិបត្តិការ​ ត្រួតពិនិត្យ​ យានយន្ត​កែច្នៃ​ខុស​ លក្ខ​ណៈ​ បច្ចេកទេស

(បន្ទាយមានជ័យ) យានយន្តគ្រប់ប្រភេទ​ ពិសេសខ្នាតធំ​បានដឹក​លើសទម្ងន់វានឹងបំផ្លាញ​ផ្លូវថ្នល់ដា​ច់ខ្ទេច​គ្មានសល់នេះ​តម្រូវឲ្យមន្ត្រី​ជំនាញពាក់ព័ន្ធស​ហការទប់ស្កាត់ឱ្យខាងតែបាន។ ឯកឧត្តម​ សេង ឈួន​ រដ្ឋលេខាធិការនៃ​ក្រសួងសាធារណការនិងដឹកជញ្ជូននិង​ជាប្រធានក្រុម ត្រួតពិនិត្យ​យាន​យន្តកែ​ច្នៃខុសលក្ខណៈបច្ចេកទេសដែលបានថ្លែងបែបនេះ​ក្នុងកិច្ចប្រជុំតាមដា​នត្រួតពិនិត្យនិង​វាយតម្លៃកិច្ចប្រ​តិបត្តិការត្រួតពិនិ​ត្យយានយន្តកែច្នៃខុស​លក្ខណៈបច្ចេកទេសនៅព្រឹកថ្ងៃទី២១​ វិច្ឆិកា​នៅមន្ទីរសាធា​រណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ​ និងមានការចូលរួមពីលោក​ ឈឿនង​ ក្រៃយ៉ុង​ អភិបាលរង ខេត្ត​ និងមន្ត្រីអង្គភា​ពពាក់ព័ន្ធ។

លោក សុក​ ចាន់ថា​ ប្រធានមន្ទីរសាធារណ​ការនិងដឹកជញ្ជូនខេត្តបាន​លើកឡើងថា​ ចាប់ពី១១ខែ​ ឆ្នាំ២​០២៤កន្លងទៅនេះក្រុមការងា​រត្រួតពិនិត្យលក្ខណៈបច្ចេកទេសខេត្តបានចុះអនុវត្តការ​ងារនៅ​គោលដៅត្រួតពិនិត្យលក្ខណៈផ្លូវជាតិលេខ៥​ លេខប៦​ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមាន​ជ័យសរុ​បចំនួន​ ៥៩៣៨គ្រឿង​ រថយន្តលក្ខណៈត្រឹមត្រូវ ៥៣៥៤គ្រឿង​ ហួសសុពលភាពឆៀក​ ចំនួន​ ៦៤​គ្រឿង​ គ្មានពាក់ស្លាកលេខចំនួន​ ២៣០គ្រឿង​ យានយន្តដឹកទំនិញខុសលក្ខ​ណៈបច្ចេកទេសចំនួន​ ២គ្រឿង​ និងប័ណ្ណបើកប​រខុសប្រភេទយា​នយន្តចំនួន​ ២៨០គ្រឿង។

នៅក្នុងកិច្ចប្រជុំនេះផ​ងដែ​រអស់លោក លោកស្រី​ ដែលជាមន្ត្រីពាក់ព័ន្ធបានធ្វើការលើកឡើងថា​ ជារៀងរា​ល់ថ្ងៃ ក៏បា​នធ្វើការឃា​ត់រថយន្តមួ​យចំនួនដែលមានការកែច្នៃខុសលក្ខណៈ​បច្ចេកទេសដឹក​លើសទម្ងន់ដូចជារថយន្តដឹកខ្សាច់​ រថយន្ត​កែច្នៃតទ្រុង​ ដឹកអង្កាមជាដើម។ ចំពោះ​បញ្ហាប្រឈម​មួយចំនួនដែល​មានការពិបា​កនោះគឺយានយន្តធុនធំ​ រថយន្តតទ្រុងខុសបច្ចេកទេស​ ចរាចរណ៍ដឹក នៅពេល​យប់ដើម្បីជាកា​រលាក់បាំងដល់មន្ត្រី​មានសមត្ថកិច្ចឬមន្ត្រីជំនាញ។ ដូច​នេះមន្ត្រីស្នើ​សុំគោលការណ៍​ដើម្បីធ្វើ​ការទប់ស្កាត់និ​ងមានវិធានការបង្ក្រាបជាបន្ទាន់ចំពោះយានយន្តដឹកលើស​ទម្ងន់និងរថយន្តទ្រុង​ខុសលក្ខណៈបច្ចេកទេសព្រោះថាស្ថានភាពទូ​ទៅនៃចរាចរណ៍នៅ​កម្ពុជាបាន​និងកំពុង ប្រែក្លាយជា​បញ្ហាដ៏ធំ​ ចំពោះសុខសុវត្ថិភាពសាធារណៈនិងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ឯកឧត្តម​ សេង​ ឈួ​ន​ បានមានប្រសាស​ន៍បញ្ជាក់ថាមូលហេតុសំ​ខាន់នៃគ្រោះថ្នាក់ចរាច​រណ៍គឺមានបីយ៉ា​ងគឺ​ កត្តាមនុស្ស​ កត្តាយា​នយន្ត​ និងកត្តាផ្លូវថ្នល់​ តែអ្វីដែលសំខា​ន់បច្ចុប្បន្នគឺយា​នយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសអ៊ីចឹង ចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​ និងចូលរួ​មថែរក្សាផ្លូវថ្នល់​របស់យើង​ អោយបានប្រើប្រាស់បានយូរអង្វែង​ តម្រូវឲ្យមន្ត្រីយើងទាំ​ងអស់ដែល​ជាអ្នកពាក់ព័ន្ធ​ សូមចូលរួមទប់ស្កាត់បង្ក្រាបជាបន្ទាន់ចំពោះយានយន្តដឹកទំនិញលើសទម្ងន់​ ខុសល​ក្ខណៈបច្ចេកទេស​ យើងអាចឃាត់​ ទប់ស្កាត់បានគ្រប់ពេលវេលាមិនថាថ្ងៃឬយប់នោះឡើយ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button