ព័ត៌មានជាតិ

ពិធីសំ​ណេះសំ​ណាល​ជាមួយ​យោធិន នៃ​កង​រាជអាវុធ​ហត្ថសោ​ធន​និវត្តន៍ ពិការ និងគ្រួសារ​យោធិ​នព​លី-មរណៈ ក្នុ​ងឱកាសខួប​អនុស្សាវរីយ៍លើកទី៧១ ទិវាកំណើ​តកងយោធ​ពលខេមរ​ភូមិន្ទ

(បន្ទាយមានជ័យ ) ៖លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការ រងកងរាជអាវុធហត្ថខេត្ត ទ​ទួល​ការងារកសាង​កម្លាំង តំណាង​លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង​រាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំ​ណាលជាមួយ​យោធិននៃកងរា​ជអាវុធហត្ថ​សោធននិវត្តន៍ ពិការ និងគ្រួសារយោធិនពលីមរណៈ ក្នុងឱកាសខួបអនុស្សា​វរីយ៍លើ​កទី៧១ ទិវាកំណើតកងយោធពលខេមរភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣០៩ វិច្ឆិកា ២០២៤)

ពិធីនេះ ធ្វើឡើងនៅសាលប្រជុំ ធំ ជាន់ទី២ អគារ​សេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្ត នៅព្រឹក​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០​២៤ ដោយ​មានការចូលរួមពីលោកមេបញ្ជាការរង លោកនា​យសេនា​ធិការរង លោកប្រធានមន្ទីរកសាងកម្លាំង លោកប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ លោកប្រ​ធានមន្ទីរភស្តុភារ លោកប្រធានមន្ទីរសម្ភារៈបច្ចេកទេស និងលោកមេបញ្ជាកា​រមូលដ្ឋានកង​រាជអាវុធហត្ថក្រុង/ស្រុក ទាំង០៩ ផងដែរ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ បា​នពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនី​យ៍ សៅ សុខា អគ្គមេបញ្ជាការរង​នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការក​ងរា​ជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះ​យោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ ពិការ និង​គ្រួសារ​យោធិនពលីមរណៈ នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដោយក្តីនឹករលឹកផងដែរ។ ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានលើកឡើងថា សន្តិភាព និង​ការអភិវឌ្ឍន៍ ដែលបានមកដល់សព្វថ្ងៃនេះ ក៏មានការចូលរួមចំណែកពីនាយទាហាន នាយទាហាន​រង នៃកងរាជឣាវុធហត្ថដែលបានចូលនិវត្តន៍ ពិកា និងពលីមរណ: ដើម្បីការពារជាតិមា​តុភូមិ និងលះបង់គ្រប់បែបយ៉ា​ងផងដែរ។ ការលះបង់នេះហើយដែលនាំឱ្យប្រទេសជាតិយើ​ង រួចផុតពីរ​បបដ៏ខ្មៅងងឹត ដែលប្រជាពលរដ្ឋកម្ពុជា​មិនអាចបំភ្លេចបាន។

លោកក៏បានបញ្ជាក់ទៀតថា ជាមួយនឹង​ការលះបង់រប​ស់បងប្អូនយោ​ធិន ដើម្បីជាតិមាតុភូមិ ក៏ទទួល​បា​ននូវកា​រតបស្នងពីថ្នាក់ដឹកនាំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រ​ធានព្រឹទ្ធសភា ពិសេសនៅក្នុងនីតិកាលទី៧ ក្រោមការដឹកនាំរបស់ស​ម្ដេចមហា​បវរធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បា​នយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើសុខទុក្ខរប​ស់ប​ងប្អូន ពិ​សេសគឺយោធិនបានចូលនិវត្តន៍ និងគ្រួសារយោ​ធិនដែលបានពលី ដោយនៅ​គ្រប់កម្មវិធីន​យោបាយរ​បស់រាជរដ្ឋាភិបាល តែងតែផ្តល់​ការយកចិត្តទុកដាក់​ជាអាទិភាពមួយក្នុង​ចំណោមអា​ទិភាពនានា។

សូមបញ្ជាក់ថា យោធិននៃ​កងរាជអាវុធហត្ថសោ​ធននិវត្តន៍ ពិការ និងគ្រួសារ​យោធិនពលីមរណៈ ដែលបានចូលរួមពិ​ធីសំណេះសំណាល សរុ​បចំនួន ៩២នាក់​ ក្នុងនោះ​យោធិននិវត្តន៍ ៥១នាក់, ពិការ ១៥នាក់, គ្រួសារយោធិនពលីមរណៈ ២៦គ្រួសារ ។ ដោយក្នុងមួយគ្រួសា រ ទទួលបាន អង្ករ ២៥គីឡូក្រាម , មីមួយកេស ,ទឹកសុទ្ធ ២យួរ , ត្រីខ១យួរ ក្នុងនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជា​ការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក៏បានឧបត្ថម្ភជាថវិកាប​ន្ថែមក្នុងម្នាក់ទទួលបា​ន២០ម៉ឺនរៀលផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button