ព័ត៌មានជាតិ

បេក្ខជន បេក្ខនារី ជាង១០0នាក់ ចូលរួមប្រឡងជ្រេីសរេីសចូលបម្រេីការងារជាមន្ត្រីនគរបាលបំពេញជួសខេត្តប៉ៃលិន

ប៉ៃលិន ៖ ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមណ្ឌលវិទ្យាល៏យហ៊ុន សែន ក្រុងទេពនិមិត្តប៉ៃលិន មានបេក្ខជនបេក្ខនារី១១០នាក់បានមកប្រឡងជ្រើសរើសឱ្យចូលបម្រើការងារជាមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ។

លោក សែ ហួត នាយការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឱ្យដឹងតាមសេចក្តីជូនដំណឹង ស្តីពី

ការ ប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៤ ឱ្យចូលបម្រេីការងារនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន សូមជម្រាបជូនដល់សាធារណជនជ្រាបថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងមហាផ្ទៃ ជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៤ ចំនួន ៤០ កន្លែង សម្រាប់បម្រេីការងារនៅស្នងការដ្ឋានខេត្តប៉ៃលិន រួមមាន៖ ១-ការិយាល័យជំនាញ ចំនួន ២០ កន្លែង ។ ២-អធិការដ្ឋាននគរបាលក្រុង ស្រុកចំនួន១៥កន្លែង ។ ៣-ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចំនួន០៥ កន្លែង ។

 

សម្រាប់ ការិយាល័យជំនាញ ៖ បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ មានទីលំនៅអចិន្ត្រៃយ៍ច្បាស់លាស់នៅភូមិសាស្ត្រខេត្ត ប៉ៃលិន មានជីវប្រវត្តិច្បាស់លាស់ មានកិរិយាមារយាទល្អ និងពុំធ្លាប់មានទោស មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ (ឆ្លងកាត់ការត្រួតពិនិត្យឈាម កាយសម្បទា និងតេស្តរកសារធាតុញៀន) មិនមានស្លាកស្នាមសាក់ -បុរសមានកម្ពស់១,៧០ម៉ែត្រឡើង នារីមានកម្ពស់១,៦៥ម៉ែត្រឡើង និងមានទម្ងន់សមាមាត្រនឹងកម្ពស់ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ មានអាយុចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ គិតត្រឹមថ្ងៃប្រឡង ឬមានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រដែលមានតម្លៃស្មើឡើង មានអាយុយ៉ាងច្រើនត្រឹម ៣០ឆ្នាំ គិតត្រឹមថ្ងៃប្រឡង ។

 

សម្រាប់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ -បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ជាតិខ្មែរ មានទីលំនៅអចិន្ត្រៃយ៍នៅភូមិសាស្ត្រឃុំ សង្កាត់ដែលមានការជ្រើសរើស និងភូមិសាស្ត្រជាប់ព្រំប្រទល់ មានជីវប្រវត្តិច្បាស់លាស់ មានកិរិយាមារយាទល្អ និងពុំធ្លាប់មានទោស មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ (ឆ្លងកាត់ការត្រួតពិនិត្យឈាម កាយសម្បទា និងតេស្តរកសារធាតុញៀន) មិនមានស្លាកស្នាមសាក់ -បុរសមានកម្ពស់១,៧០ម៉ែត្រឡើង នារីមានកម្ពស់១,៦៥ម៉ែត្រឡើង និងមានទម្ងន់សមាមាត្រនឹងកម្ពស់ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ មានអាយុចាប់ពី១៨ឆ្នាំ ដល់ ២៥ឆ្នាំ គិតត្រឹមថ្ងៃប្រឡង ឬមានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រដែលមានតម្លៃស្មើឡើង មានអាយុយ៉ាងច្រើនត្រឹម៣០ឆ្នាំ គិតត្រឹមថ្ងៃប្រឡង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button