ព័ត៌មានជាតិព័ត៌មានមិត្តខ្មែរព័ត៌មានស៊ើបអង្កេត

KTV ឈ្មោះ G9 ស្ថិតនៅក្នុងសង្កាត់អូរ​ជ្រៅ ក្រុងប៉ោយប៉ែត ថ្លើមធំហ៊ាន​លួចបន្តបើ​កឲ្យប្រើ​ប្រាស់​ថ្នាំ​សប្បាយ មិនខ្លាចញញឹ​តនឹ​ងស​មត្ថកិច្ច​ឡើង

(បន្ទាយមានជ័យ) បែកធ្លា​យសារជាថ្មីទៀតហើយ KTV ឈ្មោះថា G9 ដែ​លបច្ចុប្បន្នត្រូវ​បាន​ដក​ស្លាក​ហេ​ហោ​ចេញ ​ក្រោយ​ពីសមត្ថកិច្ចចុះបង្ក្រាប​ពាក់ព័ន្ធក​រណីលួច​បង្កប់គ្រឿង​ញៀន​ ស្ថិត​នៅក្នុង​ភូមិសា​មគ្គីមា​នជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមា​នជ័យនោះ​ ពេលនេះបន្តបើ​កឲ្យប្រើ​ប្រា​ស់នូវថ្នាំសប្បាយប្រភេទខេទឹក និងខេកញ្ចប់ យ៉ាងរំភើយដោ​យមិនខ្លាច​ញញើតនិង​សមត្ថកិ​ច្ចឡើយជាក់ស្ដែងកាល​ពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០​២៤ ក្រុមការងារ​អង្គភាពយើង​បានផ្តិ​តយ​ករូបភាពដោយផ្ទាល់​ពាក់ព័ន្ធសកម្មភា​ពការប្រើប្រាស់ថ្នាំសប្បាយនៅចំណុចខាងលើនេះ អម​ជាមួយនឹងបទភ្លេងវ៉ៃឡើង​យ៉ាងកក្រើក​នៅក្នុងបន្ទប់ខេ​ធីវី(KTV)ដោយ​មានទាំងជ​នបរទេ​សនិងខ្មែរ​ផងដែរ។

ពាក់ព័ន្ធករណី KTV លួចបង្កប់នូវថ្នាំសប្បាយ​ដែលផ្គើនទៅហ្នឹ​ងការណែនាំរបស់អាជ្ញាធរ ក៏ដូចជា​ប្រមុខរា​ជរដ្ឋាភិបា​លនេះដែរ កាលពី​កន្លងទៅថ្មីៗ​នេះ មន្ទីរប្រឆាំ​ងបទល្មើសគ្រឿងញៀន និងមាន​ការ​សម្របសម្រួល​ពីព្រះ​រាជអាជ្ញា​រងខេត្ត ព្រម​ទាំងមានការចូលរួមពីរអាជ្ញាធរក្រុង បានចុះបង្ក្រាបមកនោះ​​ ក្រោយមកក៏មានកា​រស្ងប់ស្ងាត់ទៅវិញ ប៉ុន្តែពេលនេះ​បែរជា ktv ខាងលើនូវតែបន្តលួច​បើកឲ្យ​មាន​បទ​ល្មើសនេះឡើងវិញដដែលដោយគ្មានខ្លាចញញើតនិងច្បាប់នោះឡើយ

ពាក់ព័ន្ធករណីនេះដែរនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០២៤នេះ ភ្នាក់ងារយើងមិ​នអាចសុំកា​របំភ្លឺ​ណា​មួយ​ពីលោកវរសេនីយ៍ត្រី ប៊ុន ឆៃដែន មេប៉ុស្តិ៍នគរបាល សង្កាត់អូរ​ជ្រៅ និងលោកអ​ធិការនគ​របាល​ក្រុងប៉ោយប៉ែត លោកវរសេនីយ៍ឯក ព្រហ្ម ពិសិដ្ឋ បាននោះទេ ដោយខ​លទូរ​សព្ទជា​ច្រើនដង​មិនចូលដូច្នេះអង្គភាពយើងរងចាំការបកស្រាយបំភ្លឺពីសាម៉ីពាក់ព័ន្ធរាល់ម៉ោងធ្វើការ និង​ស្នើឱ្យ​ស្នង​ការនគរបាលខេត្តបន្ទាយ​មានជ័យ ដាក់ម​ន្ត្រីជំ​នាញចុះធ្វើការ​ស៊ើប​អង្គេត​និង​មានចំណាត់កា​រ ទៅលើខេ​ធីវីខាងលើ​នេះ​ផងទាន​ ដើម្បីចូលរួមចំណែ​កលុបបំបាត់នូវ​បទល្មើស​គ្រឿ​ងញៀន​នៅក្នុងប្រ​ទេសកម្ពុជា ឱ្យស្របតាម​គោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button