ព័ត៌មានជាតិ

ពិធីប្រគ​ល់រង្វាន់សិស្សឆ្នើមថ្នាក់ទី១០ ពា​នរង្វាន់ ​សម្តេចមហាបវរធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា

ខេត្តកំពង់ចាម៖ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចូលរួម​ក្នុង​ពីធីប្រគល់រង្វាន់​លើកទឹកចិត្តដល់សិស្សឆ្នើមថ្នាក់ទី១០ ពាន​រង្វាន់ សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំ​ស្រុក​ព្រៃឈរ ឆ្នាំសិក្សា២០២៣-​២០២៤ ក្រោមអ​ធិបតីភាព ឯកឧត្តមបណ្ឌិតស​ភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង​អប់រំ យុវជន និងកីឡា​ និងឯកឧត្តម កើត រិទ្ធ ឧបនា​យករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ។

គួរបញ្ជាក់ថា ការកំណត់យកសិស្សឆ្នើមថ្នាក់ទី១០ សម្រាប់ការប្រលងយកពានរង្វាន់នេះ ធ្វើឡើង​ក្នុងគោលបំណងសំខាន់ៗ ចំនួន ២ គឺ៖

(ទី១)-លើកកម្ពស់សមត្ថ​ភាព និងលើកទឹកចិត្តដល់សិស្សឆ្នើមថ្នាក់ទី១០ ដែលបាន​ខិតខំរៀន​សូត្រនា​ពេលកន្លងមក និង (ទី២)- ជំរុញ និងលើកទឹ​កចិត្តឱ្យសិស្សានុសិ​ស្សយកចិត្តទុកដា​ក់ខិតខំប្រឹង​ប្រែងរៀនសូត្រឱ្យក្លាយជាសិស្សពូកែ តាំងពីចូលកម្រិតមធ្យម សិក្សាបឋមភូមិ ជាពិសេសចាប់ពីថ្នាក់ទី៧ ឡើងទៅ ដើម្បីអាចត្រៀមលក្ខណៈឱ្យបានល្អតាំងពីដើមសម្រាប់ ប្រលងយកពានរង្វាន់របស់ សម្តេចធិបតី សម្រាប់សិស្សឆ្នើមនៅថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរផង និងសម្រាប់ការប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ផង។

ចំពោះការប្រលងប្រជែងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរនេះ វិទ្យាល័យទាំង៥ ក្នុងស្រុកព្រៃឈរនៃខេត្តកំពង់ចាម ដូចខាងក្រោម នឹងចូលរួមបញ្ជូនបេក្ខជនមកចូលរួមការប្រលង៖វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង​ វិទ្យាល័យ ហ៊ុន សែន គរ​ វិទ្យាល័យ ស្រេង​គីម​ វិទ្យាល័យ ល្វា​ និង​វិទ្យាល័យ នរណឬទ្ធិ គន្ធបុប្ផា.​ បេក្ខជនចូលរួមប្រលង គឺជាសិស្សថ្នាក់ទី១០ នៃឆ្នាំសិក្សា២០២៣២០២៤ នៃវិទ្យាល័យទាំង៥ខាងលើ ដែលទទួលបាននិទ្ទេស A B សម្រាប់ឆមាសទី១ នៃឆ្នាំសិក្សា ២០២៣២០២៤។ ទន្ទឹមនឹងនេះ ដើម្បីបើក ឱកាសឱ្យសិស្សផ្សេងទៀតដែលមិនទទួលបាននិទ្ទេស A B អាចចូលរួមការប្រលងជ្រើសរើសសិស្ស ឆ្នើមនេះបានផងដែរ​ ។

ចំពោះរង្វាន់ជ័យលាភី គឺមានចំនួន ២៥រង្វាន់។ ជ័យលាភីទាំង ២៥រូប នឹងទទួលបាន​នូវប័ណ្ណ​សរសើរ និងសៀវភៅ ២ ឈុត (១ ឈុតគ្រប់មុខវិជ្ជាសម្រាប់ថ្នាក់ទី១១ និង ១ ឈុតទៀតសម្រាប់ថ្នាក់ ទី ១២) ព្រមទាំងរង្វាន់ដោយឡែកៗ តាមចំណាត់ថ្នាក់ដូចតទៅ ៖

ជ័យលាភីលេខ ១ ទទួលបានរង្វាន់ម៉ូតូ Honda Dream 125មួយគ្រឿង និងថវិកា ១លានរៀល។

ជ័យលាភីលេខ ២ និងលេខ ៣ ទទួលបានរង្វាន់ម៉ូតូ Wave ម្នាក់ ១គ្រឿង និងថវិកា ១លានរៀល។

ជ័យលាភីលេខ ៤ និងលេខ ៥ ទទួលបានកុំព្យូរទ័រយួរដៃមួយគ្រឿង និងថវិកា ១លានរៀល។

ជ័យលាភីពីលេខ ៦ ដល់លេខ ១០ ទទួលបានថវិកាម្នាក់ ២លានរៀល។

ជ័យលាភីពីលេខ ១១ ដល់លេខ ២០ ទទួលបាន ១លានរៀល។

ជ័យលាភីទី២១ ដល់ទី២៥ ទទួលបានថវិកា ៥០ម៉ឺនរៀល។

បន្ថែមលើនេះ ជ័យលាភីលេខ ១ ក្នុងមុខវិជ្ជានីមួយៗទទួលបានប័ណ្ណសរសើរ និងកុំព្យូរទ័រយួរដៃ​ ១គ្រឿង​ផងដែរ​ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button