ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ជម្រុញដល់ថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាលពិសេសប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដែលតែងតាំងថ្មីត្រូវបំរើសេវ៉ាជូនប្រជាពលរដ្ឋដោយមិនអើសអើង

ប៉ៃលិន៖ ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងថ្មីរបស់មន្ត្រីរាជការមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិនលោកជំទាវបានស្រីមុំ អភិបាលខេត្តប៉ៃលិន បានណែនាំនិងផ្តាំផ្ញើដល់លោកប្រធានមន្ទីរសុខាភិបាលនិងប្រធានមន្ទីរពេទ្យបង្អែកដែលទើបតែងតាំងថ្មីនិងលោកគ្រូអ្នកគ្រូពេទ្យទាំងអស់ ត្រូវធ្វើការ ដោយទទួលខុសត្រូវខ្ពស់នូវភារ:កិច្ចដែលថ្នាក់ដឹកនាំដាក់ជូនពិសេសការងារជួយសង្រ្គោះអ្នកជម្ងឺដែលគាត់ត្រូវការយើងជួយសង្រ្គោះកសាងទំនុកចិត្តអោយប្រជាពលរដ្ឋជឿជាក់លើវិស័យសុខាភិបាល។

បន្តខិតខំបំពេញតួនាទីតាមជំនាញរបស់ខ្លួន ប្រកបដោយក្រមសីលធម៌វិជ្ជាជីវ: គុណធម៌និងភាពស្មោះត្រង់ចំពោះអ្នកជម្ងឺដើម្បី ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការពង្រាយមន្រ្តីសុខាភិបាលនៅតាមមូលដ្ឋាន ឱ្យនៅគៀកជាមួយ ប្រជាពលរដ្ឋ ក្នុងគោលដៅលើកកម្ពស់សេវាសុខាភិបាល និងសុខភាពសហគមន៍ នៅខេត្តប៉ៃលិន និងទូទាំងប្រទេសកម្ពុជា។

លោកជំទាវអភិបាលខេត្តបានសង្កត់ធ្ងន់ ការយកចិត្តទុកដាក់បំរើសេវ៉ាទៅលើពលរដ្ឋក្រីក្រមិនត្រូវរើសអើងដោយគិតថាគាត់កាន់ប័ណ្ណក្រីក្រឬប័ណ្ណបសសទុកគាត់ចោលនោះទេ។

ម្យ៉ាងវិញទៀតមន្ត្រីជំនាញត្រូវតាមដាននិងចុះពិនិត្យតាមកន្លែងឃ្លីនិច កន្លែងលក់ឱសថនិងកន្លែងព្យាបាលឯកជននានាក្នុងខេត្តត្រូវតែមានច្បាប់អនុញាតទើបអោយដំណើរការមិនត្រូវអោយបើកអាណាធិបតេយ្យឡើយ។

សូមបញ្ជាក់ថា លោកវេជ្ជបណ្ឌិតលី មករា ត្រូវបានតែងតាំងជាប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនចំណែកលោកគឹមសំណាង ពីប្រធានមន្ទីរពេទ្យបង្អែកផ្ទេរទៅជាប្រធានការិយាល័យនិយយ័តកម្ម

វិញហើយលោកស្រីហ៊ីមសានិត តែងតាំងជាប្រធានការិយាល័យគណនេយ្យនរីឯលោកង៉ុចសេងធួនពីប្រធានការិយាល័យគណនេយ្យទំលាក់មកជាមន្ត្រីមន្ទីរពេទ្យបង្អែកវិញ។ ហើយខេត្តប៉ៃលិន បច្ចុប្បន្នមានមន្ទីរពេទ្យបង្អែកចំនួន ១, មណ្ឌលសុខភាពចំនួន ៧ ក្នុងនោះនៅក្រុងប៉ៃលិនចំនួន ៤ និងនៅស្រុកសាលាក្រៅចំនួន ៣៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button