ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

រថយន្តម៉ាក ហ្វតហ្វ័ររីណា និងហ៊ីយ៉ាន់ដាយ កូរ៉េ ៥តោន ព្រលះគ្នានៅផ្លូវបែកជាបួន(សាលាក្រហម)ក្នុងឃុំកូប ស្រុកអូរជ្រៅ បណ្ដាលឲ្យមនុស្ស ២នាក់បាត់បង់ជីវិត និង២នាក់ទៀតរងរបួសស្រាល-ធ្ងន់

(បន្ទាយមានជ័យ) យ៉ាងហោចណាស់មានមនុស្ស ២នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់-ស្រាល ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯបន្ទីរពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនតូចម៉ាក ហ្វតហ្វ័ររីណា និងរថយន្តធុនធំម៉ាក ហ៊ីយ៉ាន់ដាយ កូរ៉េ ៥តោន បើកបរក្នុងទិសដៅផ្ទុយគ្នាពីទិសខាងលិចទៅទិសខាងកើតបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៤០នាទី នាចុងសប្តាហ៍នេះ នៅលើផ្លូវជាតិលេខ ៥ ត្រង់ចំណុចចន្លោះ បង្គោលគីឡូម៉ែត្រលេខ 373 – 374 ក្នុងទីប្រជុំជនចម្ងាយប្រហែល៤០០ម៉ែត្រខាងលិចផ្លូវបែកជាបួន(សាលាក្រហម) ស្ថិតនៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តធុនតូច ១គ្រឿង ម៉ាកហ្វតហ្វ័ររីនណា ពណ៌ស ពាក់ផ្លាកលេខ ប.មានជ័យ 2E -7218 បើកបរដោយឈ្មោះ ហ៊ុន សេរី ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ អ្នកតា សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ និងអ្នករួមដំណើម្នាក់ទៀតឈ្មោះ ភ្លន់ រតនា ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិឬស្សីក្រោក ស្រុកមង្គលបូរី បានបើកបរពីទិសខាងលិចទៅទិសខាងកើតក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន លុះមកដល់ចំណុចកើតហេតុខាងលើក៏បានរ៉េចង្កូតទៅខាងឆ្វេងដៃបណ្តាលឲ្យបុកចំពីមុខរថយន្ត ០១ គ្រឿងទៀតម៉ាក HYANDAIកូរ៉េ ចំណុះ ៥តោន ព៌ណស ពាក់ផ្លាកលេខ 3E-8879 (ផ្ទុយទិសគ្នា) ពោលគឺបើកបរពីទិសខាងកើតមកទិសខាងលិច ដែលបើកបរដោយឈ្មោះ ចាន់ សារ៉ាវុធ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិព្រៃបាសិន ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ និងអ្នករួមដំណើ ១នាក់ទៀតឈ្មោះ ង៉ែត ងីម ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ប្រភពបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យមនុស្សប្រុស ២នាក់ខាងរថយន្តតូចបាត់បង់ជីវិត និងអ្នកបើកបររថយន្តធុនធំ រងរបួសធ្ងន់ ចំណែកអ្នករួមដំណើររថយន្តធំ ១នាក់ទៀតរងរបួសស្រាល រីឯរថយន្តរងការខូចខាតយ៉ាងធ្ងន់ធ្ងរទាំងពីរ។

ក្រោយពីកើតហេតុកម្លាំងនគរបាលចរាចរណ៍បានចុះមកធ្វើការអន្តរាគមន៍ ដោយធ្វើការវាស់វែងរួចនាំយកនូវមធ្យោបាយបង្គហេតុទាំងពីរយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅរង់ចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់ចរាចរណ៍ផ្លូវគោកជាក្រោយ។ចំណែកសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button