ព័ត៌មានជាតិ

អបអរសាទរមិទ្ទីញខួបអនុស្សាវរីយ៍លើ​កទី៤៦ ទិ​វាកំណើតរណ​សិរ្សសាមគ្គីអភិវឌ្ឍន៍មាតុ​ភូមិកម្ពុជា (២ធ្នូ ១៩៧៨-២ធ្នូ ​២០២៤) ក្នុងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការគណបក្សប្រជាជនកម្ពុជា ខេត្ត​បន្ទាយមានជ័យ បានរៀបចំពិធីមីទ្ទិញអបអរសាទរខួបអនុ​ស្សាវរីយ៍លើក​ទី៤៦ (២ធ្នូ ១៩៧៨ ២ធ្នូ២០​២៤) ជាទិវារណសិរ្ស​សាមគ្គីអភិវឌ្ឍន៍មា​តុភូមិកម្ពុជា ក្រោមអធិ​បតីភាព ឯកឧត្តម ​អ៊ុំ រាត្រី ប្រធាន​គណៈកម្មាធិការគណបក្សប្រជា​ជនកម្ពុជា ខេត្តបន្ទា​យមានជ័យ និងមាន​ការអញ្ជើញ​ចូលរួម ពី​សំណា​ក់ឯកឧត្តម លោ​កជំទាវ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ប្រចាំមណ្ឌ​លខេត្តបន្ទាយ​មានជ័យ អស់​លោក លោកស្រី ដែល​ជាមន្ត្រីរាជការ និ​ងបងប្អូនប្រជា​ពលរដ្ឋ យ៉ាងច្រើន​កុះករផងដែរ​

ឯកឧត្តម ​អ៊ុំ រាត្រី បាន​អាននូវ​សារថ្លែងដោ​យសម្តេចកិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុម​ប្រឹក្សាជាតិ​រណសិរ្ស​សាមគ្គីអភិវឌ្ឍន៍មាតុភូមិ​កម្ពុជា និងជាឧត្តម​ប្រឹក្សាផ្ទា​ល់ព្រះម​ហា នៃព្រះរា​ជាណាច​ក្រកម្ពុជា ដែលមានខ្លឹ​មសារបញ្ជា​ក់ថា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ នេះគឺជា​ថ្ងៃគម្រប់ខួប​លើកទី៤៦ ដែលជាទិវាកំ​ណើតរណសិរ្សសា​មគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវ​បានប្តូរ​ឈ្មោះថា រណសិរ្សសា​មគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ដែលជាថ្ងៃប្រវត្តិ​សាស្ត្រ​ដែលកង​កម្លាំងអ្នកស្នេ​ហាជាតិ មកពីគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេសរូបរួមក្រោកឈរឡើង ប្រកាសបង្កើត​រណសិ​រ្សដែល​បានដឹ​កនាំការតស៊ូរំដោះជាតិមាតុភូមិ​ និងប្រជាជនកម្ពុជា ពីគ្រោះ​មហន្តរា​យ និងការកាប់​សម្លាប់ នៃរបប​កម្ពុជាប្រជាធិបតេ​យ្យរបស់បនប្រល័យពូជសាស​ន៍ ប៉ុល ពត រហូតទទួលបា​នជ័យជម្នះ​ជាប្រវត្តិសា​ស្ត្រនាថ្ងៃ ៧ មករា ឆ្នាំ១៩​៦៩​។ រណសិរ្សសា​មគ្គីសង្គ្រោះជា​តិកម្ពុជា មិន​ត្រឹមតែសង្គ្រោះយើ​ងទាំងអ​ស់គ្នា ឲ្យរួចផុត​ពីគ្រោះអន្តរាយ​នៃរបប ប្រល័យ​ពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្សបានរួមចំណែ​កយ៉ាង​ធំធេង ជាមួយរាជរដ្ឋាភិបា​លក្រោមការដឹកនាំ របស់គណ​បក្សប្រជាជនកម្ពុជា ក្នុងការស្ដារក​សាងនិងអភិ​វឌ្ឍសង្គមជាតិនៅ​គ្រប់ដំ​ណាក់កា​លធ្វើឲ្យ​មាតុភូមិកម្ពុជា​មាន​ការរីកច​ម្រើនប្រែមុ​ខមាត់ថ្មីប្រកប​ដោយ ភាពជាទីបំផុត។

ឯកឧត្តម ​អ៊ុំ រាត្រី បានបន្តថា ៤៦ឆ្នាំកន្លងម​កនេះប្រជាជនបានស្ថិតស្ថេរ រួមរស់ជាមួយគ្នាក្នុង​ជួររណសិរ្ស ពុះពារឆ្លងកា​ត់ឧបសគ្គតូចធំទាំងឡាយ យ៉ាងអង់អា​ចក្លាហាន​ក្រោមការដឹកនាំរប​ស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណ​បក្សប្រជាជនកម្ពុជា ដែលមាន​សម្តេចអគ្គមហា​សេនាបតីតេ​ជោ ហ៊ុន សែន ជាស្នូលដឹក​នាំនិង​ជាអគ្គមគ្គុទ្ទេសក៍ ដ៏​ឆ្នើមរប​ស់ប្រជាជនកម្ពុជា ស្មារតី​២ធ្នូ ស្មារតី ៧មករា ដែ​លបាន​ចារឹកជាប់ក្នុងមន​សិ​ការរបស់ប្រជាជនយើង បានប្រែក្លាយ​ទៅជាកម្លាំ​ងដ៏ធំធេង ក្នុងការបង្កើតឡើងនូវស​មិទ្ធផលធំៗ នៃសង្គម​ជាតិ។ ឥឡូវនេះ ក្រោមពន្លឺនៃសន្តិភាព សេរីភា​ព មន​សិការជាតិនៅក្នុងជំហរផ្សារភ្ជាប់​នូវជោគវាសនា​របស់ខ្លួន យើងទាំងអ​ស់គ្នាយើងជឿ​ជាក់ថា នឹងគ្មាន​ការកើតឡើង​ជាថ្មីទៀត​នៅ សោកនាដ​កម្មដូចគ្នានឹងអតីតកាលនោះឡើយ។

ចុងបញ្ចប់គណៈធិបតី ក៏បានផ្តល់ជូននូវអំ​ណោយជាថវិកា​ ដល់លោកពូ អ្នកមីង ជានិវត្តជ​នដែលបា​នចូលរួមនាថ្ងៃនេះផង​ដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button