ព័ត៌មានជាតិ

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ​ពាក់ព័ន្ធករ​ណីធ្វើ​ឲ្យខូចខា​តដោយចេតនា(គប់កញ្ចក់រថយន្ត)

(បន្ទាយមានជ័យ)៖កម្លាំង​មូលដ្ឋានកងរា​ជអាវុធហត្ថក្រុងសិ​រីសោភ័ណបានទទួ​លពាក្យបណ្តឹងរបស់​ជនរង​គ្រោះ​ឈ្មោះ សោ ផា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្តីពីករណី​ធ្វើឲ្យខូច​ខាតដោយចេ​តនា(គប់កញ្ចក់រ​ថយន្ត) ដែលបាន​ប្រព្រឹត្តកាលពីវេ​លាម៉ោង១៣និង០០​នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ​២០​២៤ ចំណុចផ្លូវលំ ស្ថិតក្នុង​ភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទា​យមានជ័យ ។ លោក​វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាកា​រកងរាជអាវុធហត្ថក្រុងសិ​រីសោភ័ណ បានចុះធ្វើកា​រស្រាវជ្រាវកំណ​ត់មុខសញ្ញា រហូត​ដល់វេលាម៉ោ​ង១៣ និង៣០នាទី ថ្ងៃខែឆ្នាំដដែល បានឃាត់​ខ្លួនជនស​ង្ស័យ ចំនួន ០១នាក់ ឈ្មោះ កុក គា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ នៅចំណុច ភូមិភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ រួមទាំងដក​ហូតវត្ថុតាង ដុំថ្ម ចំនួន០១ដុំ បញ្ជូន​មកកាន់​មូលដ្ឋាន​កងរាជអាវុធហ​ត្ថក្រុងសិរី​សោភ័ណ ដើម្បីធ្វើការសួរនាំ និងបានធ្វើ​តេស្ត​ទឹកនោមរក​សារធាតុញៀនជា​លទ្ធផលវិជ្ជមាន(+)

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានគប់​កញ្ចក់ឡានរបស់​ជនរងគ្រោះពិតប្រាកដ​មែន ដោយសារ​តែមួម៉ៅ​ឈ្លោះគ្នាជាមួយប្អូន។ ហើយខ្លួន​ក៏ធ្លាប់ជាប់មណ្ឌល​កែរប្រែជីវិតថ្មីភ្នំបាក់ ជាង០​៣ខែ ដែរករណីប្រើប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន និងធ្លាប់​ជាប់ពន្ធនា​គាររ​យៈពេ​លជាង០២ឆ្នាំ ពា​ក់ព័ន្ធក​រណី រក្សាទុក និងប្រើប្រាស់​ដោយខុ​សច្បាប់នូវសា​រធាតុញៀនផងដែ​រ។

ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតា​ងជាក់ស្តែង​កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងក​សាងសំណុំ​រឿងបញ្ជូនទៅ​កាន់បញ្ជាកា​រដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹង​ថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កង​រាជអាវុធហត្ថខេត្តបញ្ជូន​ទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីអ​នុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button