ព័ត៌មានជាតិ

ពលរដ្ឋជិត ៨ម៉ឺននាក់ទៀត បានចូលរួមស្វែងយ​ល់ការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មា​នសុវត្ថិភាព

គិតចាប់ពី​ថ្ងៃទី២៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ មន្រ្តីរដ្ឋបាលថ្នាក់ក្រោម​ជាតិទូទាំង​ប្រទេស បានបន្តចុះផ្សព្វផ្សាយពីគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ចំនួន ១ ៨១៣លើ​ក ដោយមានប្រជាព​លរដ្ឋចូលរួមស្វែងយល់ ចំនួន ៧២ ២៣៩នាក់។ នេះបើតាម​អ្នកនាំពាក្យរង​ក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។

អ្នកនាំ​ពាក្យរងក្រសួ​ងមហាផ្ទៃ បានឱ្យដឹងថា ការផ្សព្វផ្សាយ​គោលនយោបាយភូមិឃុំសង្កាត់មា​នសុវត្ថិភាព បានផ្ដោតលើកា​រការពារសុវត្ថិភាពសង្គម ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់​អនាម័យ បរិស្ថាន សុខមាលភាពពលរដ្ឋ កាត់បន្ថយ​គ្រោះថ្នាក់បណ្តា​លមកពីគ្រោះម​ហន្តរាយ និងជំងឺរាតត្បា​តផ្សេងៗ ទប់ស្កាត់បទល្មើសផ្សេងៗដូចជា៖ លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុ​សច្បាប់ និងជំរុញឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព មានលក្ខណៈសម្បត្តិ ចំនួន ៧ ក្នុងន័យដូច​បង្ហាញ​ខាងលើ។ គោលនយោបាយនេះ ពីដំបូងឡើយជាយន្តកា​រអនុវត្តត្រឹមតែក្របខ័ណ្ឌ​ក្រសួងមហា​ផ្ទៃប៉ុណ្ណោះ។ នៅចុងនៅតិកាលទី៦ នៃរដ្ឋសភា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានសម្រេចដំឡើងទៅជាគោលនយោបាយជាតិ ដើម្បីជំរុញការអនុវត្តគ្រប់ក្រសួង ស្ថាប័ន។

នៅនីតិកាលទី៧នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តយក​ចិត្តទុកដាក់ជំរុញ​ការអនុវត្តគោលនយោបាយនេះ រួមទាំងការផ្សព្វផ្សាយឱ្យប្រជាជន បានដឹង និងចូលរួមជាមួយអាជ្ញាផងដែរ។ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋ​មន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានរំលឹកជារឿងៗទាំងក្នុងកិច្ចប្រជុំ និងវេទិកាអធិប​តីនៃពិធីនានា ឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋប្រកៀកស្មាគ្នាអនុវត្តគោលនយោបាយនេះ ឱ្យបានជាប្រចាំ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button