លោកវរសេនីយ៍ឯក ជួន សារី ដឹកនាំក្រុមការងារ ចុះសួរសុខទុក និងនាំយកអំណោយផ្តល់ជូនលោកវរសេនីយ៍ត្រី វង្ស សារិទ្ធីយ៉ា ដែលពុងសម្រាកព្យាបាលរបួសវ៉ះកាត់នៅមន្ទីរពេទ្យ ខេត្តស្រះកែវ ប្រទេសថៃ
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានចាត់តាំងឲ្យមន្ត្រីក្រោមឱវាទដែរដឹកនាំដោយលោកវរសេនីយ៍ឯក ជួន សារី ឋាន:នាយរងប៉ុស្តិ៍ ចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រី វង្ស សារិទ្ធីយ៉ា ឋាន:នាយរងផ្នែក ដែលកំពុងសម្រាកព្យាបាលរបួសវ៉ះកាត់នៅមន្ទីរពេទ្យ ខេត្តស្រះកែវ ប្រទេសថៃ។
លោកវរសេនីយ៍ឯក ជួន សារី បានបញ្ជាក់ថា ក្នុងការចុះសួរសុខទុកនេះផងដែរ ក្រុមការងារបាននាំយកនូវជំនួយមួយចំនួនដែលបានមកពីការជួយឧបត្ថម្ភរបស់លោកឧត្ដមសេនីយ៍ត្រី នាយប៉ុស្តិ៍ និងមន្ត្រីក្រោមឱវាទរួមមាន៖ប្រាក់ដុល្លារចំនួន ៥០០$ (ឧបត្ថម្ភដោយលោកឧត្តមសេនីយ៍ត្រី នាយប៉ុស្តិ៍), ប្រាក់រៀលចំនួន ១.៣៤០.០០០រៀល (មិត្តរួមការងារ) ,ប្រាក់បាត ចំនួន ៧៦.៦០០បាត(មិត្តរួមការងារ)ផងដែរ៕