ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងអ​ភិវឌ្ឍន៍ជ​នបទ ៖ គិតត្រឹមពេ​លនេះ មានខេត្តចំនួន ១៣ ហើយ ដែលសម្រេចបាន​ការបញ្ចប់កា​របន្ទោបង់ពា​សវាល​ពាសកាល

ខេត្តតាកែវ៖ បន្ទាប់ពី​ស្តាប់នូវ​មតិ​ស្វាគម​ន៍និងរ​បាយការណ៍​សមិទ្ធផ​លរប​ស់ ឯក​ឧត្តម វ៉ី សំណាង អ​ភិបា​ល នៃគណៈអភិ​បាលខេត្តតាកែវ នៅក្នុងពីធីប្រ​កាសទទួលស្គាល់ខេត្តតាកែវ ទទួ​លបានជ័យ​លាភីប​ញ្ចប់កា​របន្ទោប​ង់ពាសវាលពាសកាល (ODFនាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេ​ណសួ​នច្បារមាត់បឹ​ងខេ​ត្តតាកែវមកនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួ​ងអភិវឌ្ឍន៍ជ​នបទ បាន​សម្ដែងនូវ​ការកោ​តសរសើ​រ និងវាយ​តម្លៃខ្ពស់​ចំពោះ​ការរីកច​ម្រើន និងសមិទ្ធផលនានា ដែលខេ​ត្តតាកែ​វសម្រេ​ចបាន នា​ពេលកន្លង​មកលើ​គ្រប់វិស័​យ ទាំងផ្នែកសន្តិ​សុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គម​កិច្ច និងវប្បធម៌ ជាពិសេ​សការកែលម្អលក្ខខណ្ឌ​នៃការរស់នៅ តាមរយៈការលើ​កកម្ពស់ការ​ផ្តល់​សេវាទឹកស្អាត និងអនា​ម័យ ជាក់ស្ដែងការស​ម្រេចនូវកា​របញ្ចប់​បន្ទោបង់ពាសវាល​ពាសកាល​នៅទូទាំង​ខេត្ត នាពេលនេះ។

ឯកឧត្ដមរដ្ឋមន្រ្ដី បា​នគូសបញ្ជាក់ថា អង្គពិធីដ៏អធិកអធមនេះ អាចប្រព្រឹត្តទៅបាន​ដោយសារគុ​ណនៃ “សុខសន្តិភាព” ដែលកើតចេញ​ពីការលះ​បង់ដ៏ធំធេង ដោយ​យកជីវិតធ្វើជាដើមទុនរបស់ សម្តេច​តេជោ​ ហ៊ុន សែន ស្ថាបនិកមគ្គុទេស​ឯក និងប្រតិបត្តិករនយោបា​យឈ្នះឈ្នះ ដែលនាំមកនូ​វសន្តិភាព ​និងឯ​កភាពជាតិពេ​ញលេញនៅទូទាំង​ប្រទេស។ បច្ចុប្បន្នក្រសួង​បាននិងកំពុង​បន្តអនុវត្តផែ​នការសកម្មភា​ពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និង អនាម័យជនបទ ដែល​សម្រេច​បានអត្រាគ្របដណ្តប់ទឹកស្អាត ​និងអនាម័យទូ​ទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុង​នោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយនឹងសម្រេចឱ្យបាន ១០០% នៅឆ្នាំ២០៣​០។

សូម​ជម្រាបជូនផងដែរថា នៅត្រឹមពេ​លនេះ មានខេត្តចំនួន ១៣ ហើយ ដែលសម្រេចបាន​ការបញ្ចប់ការបន្ទោបង់ពា​សវាលពាសកាលរួមមាន៖ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី ខេត្តសៀមរាប ខេត្តត្បូងឃ្មុំ រាធានីភ្នំពេញ (ODF Plus) និងខេត្តតាកែវ ជាខេត្តទី១៣ ដែលប្រារព្ធពិធីនាឱកាសនេះ ហើយក្រសួងនឹង​ធ្វើពិធីប្រកាស​ខេត្ត ODF ចំនួន ១ខេត្តទៀត គឺខេត្តស្ទឹងត្រែង នៅពាក់កណ្តាលខែធ្នូនេះ ដែលនឹងធ្វើឱ្យចំនួនរាជ​ធានី ខេត្ត ODF កើតឡើងដល់ ១៤ ក្នុងចំណោមរាជធានី ខេត្ត ទាំង ២៥ នៅកម្ពុជា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button