ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី “សុខភាពបន្តរពូជ និងអាហារូបត្ថម្ភ” ជូនដល់មន្រ្តីទទួលបន្ទុកថ្នាក់ខេត្ត ស្រុក និងការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម
ខេត្តបន្ទាយមានជ័យ៖ក្រសួងកិច្ចការនារី បានរៀបចំឡើងដោយនាយកដ្ឋាន ស្ត្រី និងសុខភាព ឧបត្ថម្ភដោយរាជរដ្ឋាភិបាលថវិកាជាតិ បានធ្វើការបើកវគ្គបណ្ដុះបណ្ដាលស្ដីពីសុខភាពបន្តពូជ និងអាហារូបត្ថម្ភជូនដល់មន្ត្រីទទួលបន្ទុកថ្នាក់ខេត្ត ស្រុកនិងខេត្ត និង ការិយាល័យ សង្គមកិច្ច និងសុខុមាលភាពសង្គម ដែលសិក្ខាកាមទាំងអស់បានអញ្ជើញមកពីខេត្តគោលដៅទាំង៩រួមមាន ខេត្តព្រះវិហារ ខេត្តសៀមរាប កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យសរុបចំនួន៤៥នាក់ បានចូលរួមធ្វើឡើងនៅសណ្ឋាគារ The White Palace Resoteក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោកជំទាវ ម៉ាន ចិន្ដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោក ហ៊ឹល រ៉ាយ៉ា អភិបាលរង ខេត្ត លោកស្រី ម៉េង គឹមហួយ ប្រធានមន្ទីរកិច្ចការនារីខេត្ត នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ។
លោក ហ៊ិល រ៉ាយ៉ា បានមានប្រសាសន៍ថា ប្រទេសកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកាត់បន្ថយមរណភាពមាតាទារកនិងកុមារ តាមរយៈការផ្ដល់សេវាពន្យារកំណើត ឬផែនការគ្រួសាររម្លូតកូន ដោយសុវត្ថិភាព សុខភាព យុវវ័យ ការថែទាំទារកមុននិងក្រោយសម្រាល ការបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូន ការផ្តល់វ៉ាក់សាំងបង្ការជំងឺការព្យាបាលជំងឺផ្លូវដង្ហើម ស្រួច និងជំងឺរាករូសលើកុមារការកាត់បន្ថយបញ្ហាអាហារូបត្ថម្ភការកាត់បន្ថយនូវអត្រាក្រិសក្រិនក្នុង ការលើកកម្ពស់អាហារូបត្ថម្ភសម្រាប់ស្ត្រីមានផ្ទៃពោះអាចលើកទឹកចិត្តការបំបៅទឹកដោះម្តាយតែមួយគត់ព្រមទាំងផ្តល់នូវអាហារបន្ថែមចម្រុះដល់ទារក និងកុមារតូចតូចឲ្យបានគ្រប់ ការផ្តល់បន្ថែមជីវជាតិអាហារមានជីវជាតិដែកការគ្រប់គ្រងជំងឺឆ្លងពិសេសមេរោគអេដស៍ ជម្ងឺអេដស៍របេង និងគ្រុនចាញ់ដើម្បីកែលម្អសុខភាពរបស់ប្រជាជនកម្ពុជា។
លោកជំទាវ ម៉ាន ចិន្ដា បានបន្តថា ក្រសួងកិច្ចការនារីបានយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ស្ថិរភាពនិងសុខុមាលភាពរបស់ស្ត្រីដែលបានរៀបចំផែនការយុទ្ធសាស្ត្រប្រចាំ ៥ឆ្នាំដែលជា ផែនការនារីរតនៈ ដែលផ្ដោតសំខាន់លើការពង្រឹងសមត្ថភាពនិងអភិវឌ្ឍន៍ធនធានមនុស្ស អន្ដរជាតិនិងថ្នាក់ក្រោមជាតិត្រូវលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនគោលដៅជាពិសេសស្ត្រីនិងកុមារស្ដីពីយេនឌ័រនិងសុខភាពបន្តពូជសុខភាពផ្លូវចិត្តសន្តិសុខស្បៀងនិងអាហារូបត្ថម្ភការបង្ការនិងទប់ស្កាត់ជំងឺឆ្លងនៃជំងឺមិនឆ្លង ចិត្តក្នុងការទទួលបាននូវសេវាសុខភាពប្រកបដោយគុណភាពប្រសិទ្ធភាព ទាន់ពេលវេលា និងបរិយាប័ន្ន។ ជាមួយគ្នានេះផងដែរយើងក៏ត្រូវគិតគូរផងដែរពីការបម្រែបម្រួលអាកាសធាតុដែលនឹងប៉ះពាល់ដល់សុខភាពសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាពិសេសស្ត្រីកុមារនិង ជនងាយរងគ្រោះដូចជាជនពិការ ជនចាស់ជរាជាដើម៕