ព័ត៌មានជាតិ

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួន​ជនសង្ស័យម្នាក់ ទៅ​តុលាការ ពាក់ព័ន្ធករណី​ហិង្សាដោយចេតនា

(បន្ទាយមានជ័យ)៖ក្រោយពីមាន​ករណីហិង្សាប្រព្រឹត្ដកាល​ពីវេលាម៉ោង​០៥និង០០នាទី ទាបភ្លឺ ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ​២០២៤ នៅចំណុចភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បង្កឡើង​ដោយជ​ន​សង្ស័យមួយក្រុម​មានគ្នា​០៣នាក់ បណ្តា​លឱ្យជនរង​គ្រោះម្នាក់​រងរបួសស​ម្រាកព្យាបាល​នៅមន្ទីរស្រុ​កថ្មពួក ហើយ​លោកវរសេ​នីយ៍ត្រី អ៊ុក សូរផុន មេបញ្ជាកា​រមូលដ្ឋានក​ងរាជអាវុ​ធហត្ថ​ស្រុកដឹក​នាំកម្លាំ​ងធ្វើការឃាត់ខ្លួនជ​នសង្ស័យម្នាក់ ឈ្មោះ រិន សៃយន្ត ភេទប្រុស អាយុ១៦ឆ្នាំ រស់​នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ព្រមទាំងចា​ប់យកវត្ថុតាង កាំបិតផ្គាកចំនួន០១ដើម ,ដាវ ចំនួន​០២ដើម និងសម្ភារៈប្រើប្រាស់គ្រឿង​ញៀនមួយចំនួន ហើយបញ្ជូន​ទៅសាលាដំបូង​ខេត្តបន្ទាយមាន​ជ័យប៉ុន្មាន​ថ្ងៃកន្លង​មក។

លោកវរសេនីយ៍ត្រី អ៊ុក សូរផុន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានឱ្យដឹងថា កម្លាំង​មូលដ្ឋានក​ងរាជអាវុធហត្ថស្រុកថ្មពួក​បានបន្ដស្រាវជ្រាវរ​កជនសង្ស័យ ​និងបក្ខពួកដែលរត់គេចខ្លួន រហូត​ឈានដល់កា​រឃាត់ខ្លួនជន​សង្ស័យម្នាក់​ទៀត ឈ្មោះ តាវ ទិ​ង ភេទប្រុស អាយុ២០ឆ្នាំ នៅ​ថ្ងៃទី១២ ខែធ្នូ នេះហើយ​នាំមកកាន់មូលដ្ឋាន​កងរាជអាវុធហត្ថស្រុក ដើម្បីធ្វើ​ការសួរនាំ​និងចាត់កា​រតាមនីតិវិ​ធី។

លោកវរសេនីយ៍ត្រី អ៊ុក សូរផុន បានឱ្យដឹងទៀត​ថា ក្រោយឃាត់ខ្លួន កម្លាំងមូលដ្ឋានកងរា​ជអាវុធហ​ត្ថស្រុកបានក​សាងសំណុំរឿងបញ្ជូនទៅ​កាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត​ចាត់ការបន្តតា​មនីតិវិធី ចំណែកបក្សពួកនៅ​សល់ម្នាក់ទៀត ​កម្លាំងជំនាញ​កំពុងស្រាវជ្រាវបន្ត។

លោកវរសេ​នីយ៍ទោ ព្រហ្ម ថេង ប្រធាន​មន្ទីរស្រា​វជ្រាវ ​និ​ងបង្ក្រាបប​ទល្មើ​សបាន​ឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំង​ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធ​ហត្ថខេត្តបញ្ជូន​ទៅសាលាដំ​បូងខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button