កាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នាំយកអំណោយចែកជូនគ្រូសារដែលរងគ្រោះដោយសារជាន់មីនតោនផ្ទុះ បណ្តាលឲ្យរងរបួសធ្ងន់
(ប៉ៃលិន)៖លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍ជាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានដឹកនាំក្រុមការងារគណៈកម្មាធិការសាខា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ចែកជូនដល់ក្រុមគ្រូសារដែលរងគ្រោះ ដោយសារបើកបរត្រាក់ទ័រភ្ជួរដីស្រែជាន់មីនតោនផ្ទុះ បណ្តាលឲ្យរងរបួសធ្ងន់ ដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យ កាលពីវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅចំនុចវាលស្រែមុខបន្ទាយយោធាស្រែម្អម ស្ថិតនៅក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះដែលជាន់គ្រាប់មីនតោន ដែលសល់ពីសម័យសង្គ្រាម ខណៈពេលកំពុងភ្ជួរដីស្រែ បណ្តាលផ្ទុះរងរបួសធ្ងន់មានឈ្មោះ មឿន សិលា ភេទប្រុស អាយុ ២៥ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។
អំណោយដែរត្រូវយកទៅចែកជូនរួមមាន៖ទឹកសុទ្ធ ២កេស ,មី ២កេស ,ទឹកដោះគោឆៅ ២ដុំ ,ទឹកត្រជៀកកាំ ១យួរ និងថវិកាចំនួន ២,០០០,០០០ រៀល ផងដែរ៕ ដោយ ៖ លោក ក្រូច ណាវី