ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ រួមភេ​ទជា​មួយ​អនីតិជន អាយុ​ក្រោម​១​៥ឆ្នាំ ត្រូវ​អាវុធហ​ត្ថចាប់ខ្លួនបញ្ជូន​ទៅតុលា​ការ

(បន្ទាយមានជ័យ )៖ កម្លាំងមូលដ្ឋានកងរា​ជអាវុធហត្ថក្រុង​ប៉ោយប៉ែត ទទួលពាក្យបណ្ដឹងពីឈ្មោះ ប ដ ច ល ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅ​ភូមិទំន​ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បា​នប្ដឹងចោទប្រកាន់​ជនជា​តិចិ​នម្នាក់​ បានរួម​ភេទជាមួយកូនស្រីរប​ស់ខ្លួនដែ​លមានអាយុ១៤ឆ្នាំ កា​លពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០​២៤ នៅចំណុច​ប​ន្ទប់ជួល ស្ថិតក្នុង​ភូមិមិត្តភាព ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត។ ក្រោយ​ពីទទួលបា​នពាក្យបណ្ដឹង​កម្លាំង​ជំនាញមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយលោកវរសេ​នីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកង​រាជអាវុធហត្ថក្រុង បាន​ចុះ​ស្រាវជ្រាវ និងឃាត់​ខ្លួនជ​នស​ង្ស័យ០១នាក់ ឈ្មោះ លី ជានអ៊ីន(LI JIAN YUN )ភេទប្រុស អាយុ​៣៩ឆ្នាំ ជនជាតិចិន ហើយម​កកា​ន់មូលដ្ឋានកង​រាជអាវុធហត្ថក្រុងដើម្បីសួរនាំ​ទៅតាមនីតិវិធី ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោ​យឃាត់ខ្លួននិង​សួរនាំរួចជនសង្ស័យ​បានឆ្លើយសារភាពថា រូបគេពិតជាបានរួមភេ​ទជាមួយជន​រងគ្រោះពិត​ប្រាកដមែន។ ដោយផ្អែកលើចម្លើ​យសារភាព កម្លាំងមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុង​ប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូន​ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហ​ត្ថខេត្តចា​ត់ការបន្តតាម​នីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើ​សបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យជួញដូរ និងការ​ពារអនីតិជន កងរាជអាវុធហត្ថខេត្ត បញ្ជូន​ទៅតុលាការហើយ នៅរសៀលថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតា​មនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button