ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករា​យនៅ​ពេលធ​នធានម​នុស្ស​ខេត្តព្រៃវែង ៦០០​អង្គ/​នាក់ទៀត ​បានបញ្ចប់វគ្គជំ​នាញរដ្ឋបា​លកុំព្យូទ័រ និង​កាត់តវីដេអូ

ខេត្តព្រៃវែង៖នៅខេត្តព្រៃវែង មានសិស្ស និស្សិត រួមទាំងព្រះសង្ឃ ចំ​នួន ៥៧២អង្គ/នាក់ទៀតហើយ បានបញ្ចប់ដោ​យបណ្តុះបណ្តាលជំនា​ញរដ្ឋបាលលើ​កុំព្យូទ័រ កាត់​តវីដេអូលើកុំព្យូទ័​រ និងទូរស័ព្ទដៃ។ វគ្គបណ្ដុះ​បណ្ដាលនេះ រៀបចំឡើងក្រោម​គំនិតផ្ដួចផ្ដើម​របស់ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ប្រធា​ន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋា​នខេត្តព្រៃវែង ស្របតាម​ទស្សនវិស័យ​ដឹកនាំដ៏ត្រឹមត្រូវ និង​ជឿនលឿនរប​ស់សម្ដេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ថ្លែងក្នុងពិធី​បិទវគ្គបណ្ដុះបណ្ដាលជំ​នាន់ទី២ និងបើកវគ្គបន្តជំនាន់ទី៣ រៀបចំនៅសាលាខេត្តព្រៃវែង នារសៀល​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា បានបង្ហាញក្ដីត្រេកអរ និង​រំភើបរីករាយចំពោះ​លទ្ធផលជោ​គជ័យនៃវគ្គបណ្ដុះបណ្ដា​លជំនាន់ទី២ នេះ និងបានជំរុញឱ្យក្រុម​ការងារ​ពង្រឹងគុណភាពនៃបណ្ដុះ​បណ្ដាលបន្ថែមទៀត ស្របតាមតម្រូវការ និងឱកា​សទីផ្សារ​ការងារ។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត វគ្គបណ្តុះ​បណ្តាលដែលប្រក​បទៅដោយគុណភាព និងគ្រូឧទ្ទេ​សពោ​រពេញទៅដោយចំណេះជំនាញ ប៉ិនប្រសប់ក្នុងការពន្យល់ ជាក់ស្តែង ដូចដែលក្រុមការងារ បានរៀបចំនេះ គឺពិតជាមានសារៈសំខាន់ណាស់ ហើយសិក្ខាកាមដែលបញ្ចប់វគ្គសិក្សា ក៏នឹង​ពិតជាទទួល​បានចំណេះ​ជំនាញពិត យកទៅអនុវត្ត និងជាស្ពានក្នុងការកសាងគ្រួសារ និងសង្គម​ជាតិ។ ឯកឧត្តម បន្តថា អ្នកដែល​ចេះពិតប្រាកដ រមែងទទួលបាននូវផ្លែផ្កា។ ដូចនេះ សម្រាប់ជំ​នាន់ទី៣ សិក្ខាកាម គប្បីយកចិត្តទុកដាក់សិក្សាឈ្វេង​យល់លើជំនាញទាំងអស់នេះ ឱ្យអស់​សក្ដានុពល

សូមបញ្ជាក់ថា សិស្សនិស្សិតដែលទទួលបានជ័យលា​ភីជំនាន់ទី២ សរុបចំនួន ៥៧២អង្គ/នាក់ មាន​ការកើនឡើង ៩៦អង្គ/នាក់ បើធៀបទៅនឹងជំនាន់ទី១ ខណៈដែលជំនាន់ទី៣ មានចំនួនរហូ​តទៅ​ដល់ ៨៣​៤អង្គ/នាក់។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្ដល់អនុសាសន៍ឱ្យក្រុមការងារ សិក្សាបញ្ជូលបន្ថែមនូវជំនាញឌីហ្សាញផុសស្ទ័រ ប៉ាណូ គំនូរជីវចល ជាពិសេសបញ្ញាសប្បនិម្មិត ដោយភ្ជាប់នឹ​ងតម្លៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងអត្តសញ្ញាណ ពោលគឺត្រូវគិតពីមុខវិជ្ជាច្បាប់ ក្រមសីលធម៌​នៃការប្រើបច្ចេកវិទ្យា និងអនឡាញ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button