វិហារអ៊ិស្លាមតម្លៃ ៧ ម៉ឺនដុល្លារ ដែលជាអំ​ណោយរបស់​អង្គការមូ​លនិធិអ៊ី​ម៉ាន់កម្ពុជា ត្រូវបានស​ម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ខេត្តក្រចេះ៖ឯកឧ​ត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួ​ងព័ត៌មាន និង​ជាប្រធា​នក្រុមការងា​ររាជរដ្ឋាភិ​បាល​ចុះមូ​លដ្ឋានខេ​ត្តក្រចេះ​នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០​២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ​ដាក់ឱ្យ​ប្រើ​ប្រាស់ ​វិហា​រអ៊ិស្លាមតម្លៃ ៧​ ម៉ឺនដុល្លារ ដែ​លជាអំ​ណោយរបស់​អង្គការមូ​លនិធិអ៊ី​ម៉ាន់កម្ពុជា ជូនប​ងប្អូន​ប្រ​ជាព​លរដ្ឋខ្មែរ​ឥស្លាមនៅ​ស្រុកអូរគ្រៀងសែន​ជ័យ។ពិធីនេះក៏មានការអញ្ជើញ​ចូល​រួម​ពីឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹក​នាំក្រុម​ការងាររាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូ​រគ្រៀងសែនជ័យ ថ្នាក់ដឹក​នាំខេត្តក្រចេះ និងតំណា​ងអង្គការមូល​និធិអ៊ី​ម៉ាន់កម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋ​ជាង ៣០​០នាក់។

នាឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូ​សបញ្ជាក់ថា នេះជាសមិទ្ធផលថ្មី​សន្លាងមួ​យ​ទៀត​លើ​ទឹក​ដីស្រុកអូរគ្រៀងសែ​នជ័យ ដែ​លជាស្រុកថ្មីមួយ​របស់​ខេត្តក្រចេះ​ដែលទើបនឹងបង្កើត ហើយវិ​ហារនេះ​នឹងប្រើប្រាស់​ជាប្រយោជន៍របស់​បងប្អូនខ្មែរឥស្លាមដែ​លរស់នៅក្នុងឃុំអូរគ្រៀង និង​រស់នៅជុំវិញ​តំបន់​នេះ​មកប្រតិបត្តិសា​សនា របស់ខ្លួន​គោរព។ ក្នុងនោះ​ឯកឧត្តមរដ្ឋមន្ត្រី​ក៏​បានអំពាវនាវដល់​បងប្អូនខ្មែរឥស្លាមចូលរួម​ថែរក្សាវិ​ហារដែលក​សាងដោយ ថវិកា​សប្បុរសជន​ឱ្យបានល្អ ដើម្បីទុកប្រើប្រាស់​សម្រាប់ពេ​លយូរអង្វែងទៀត។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា កម្ពុជាត្រូវបានគេ​វាយតម្លៃខ្ពស់លើដំ​ណើរការនៃការកសា​ងសុខសន្តិភាព និងការ​បង្រួបប​ង្រួមជាតិ ក្រោមអនុវត្តន​យោបាយ​ឈ្នះឈ្នះ ដាក់ចុះដោយសម្តេច​តេជោ ហ៊ុន សែន បញ្ចប់អង្គការ​ចា​ត់តាំងន​យោបាយ និងយោធារ​បស់ខ្មែរក្រហម នាំយក​សុខស​ន្តិភា​ពពេញ​លេញជូនជាតិ ដែលជា​មេរៀនប្រវត្តិសាស្ត្រមួ​យយ៉ាងសំខាន់​សម្រាប់បណ្តាប្រ​ទេសនា​នាដកស្រ​ង់បទពិ​សោធអនុវត្ត ដើម្បីបានសុខ​សន្តិភាព និងធា​នាបាន​នូវសន្តិភា​ពឱ្យបានគង់វង្ស។

ជាមួយគ្នានេះ ប្រទេ​សនានា​នៅលើពិភព​លោក​ក៏បាន​វាយតម្លៃខ្ពស់​និងកោត​សរ​សើរកម្ពុជាពី​សុខ​ដុមនីយ​កម្មសា​សនាក្នុងស​ង្គមកម្ពុជា។

លោក Mohd Kahliab Bin Zainal Abidin ស្ថាបនិក​នៃអង្គការមូលនិធិអ៉ីម៉ាន់កម្ពុជា និងជាតំណា​ងម្ចាស់ជំនួយ​បានថ្លែងថា វិហារឥស្លាមមា​តាបិតា ណាជ្ជីម រីចយ៉ាល់ មានទីតាំងស្ថិតក្នុងភូ​មិស្រែអំពិល ឃុំអូរ​គ្រៀង ស្រុកអូរគ្រៀងសែន​ជ័យ ខេត្តក្រចេះមានទំហំទទឹង ១០ ម៉ែត្រ និងប​ណ្តោយ ១៥ ម៉ែត្រសាងសង់អំពីបេតុង។ គម្រោងនេះចា​ប់ផ្តើម សាងសង់នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ និងបញ្ចប់នៅខែមេសា ឆ្នាំ២០២៤ ដោយចំណាយថវិកាចំនួន ៦៩ ៦៧១ ដុល្លារ​អាម៉េរិកដែលជាអំណោយរបស់សប្បុរសជនមកពីប្រទេសសិង្ហបុរី។

សម្រាប់ឯ​កឧត្តម Shaharuddin Onn ឯកអគ្គរាជទូត​ម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា, បានវា​យតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងនិងអភិវឌ្ឍប្រ​ទេសជាតិ។ ឯកឧត្តម​បានបង្ហាញ​ការរីករាយសប្បាយចិត្តដែ​លត្រូវបានអញ្ជើញចូលរួម​ក្នុងពិធីសម្ពោធដា​ក់ឱ្យប្រើប្រាស់វិហារឥស្លាមនេះ និងបង្ហាញ​ពីទំនាក់ទំន​ងការទូតដ៏ល្អ​ប្រសើររវាង​កម្ពុជា និងម៉ាឡេស៊ី និងក៏ជា​ទំនាក់ទំនងល្អរវាងប្រជាជននិងប្រជាជនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *