ព័ត៌មានជាតិ

លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញប្រគល់ ពានរង្វាន់ មហោ​ស្រពណូអែល នៃក្តីស្រ​លាញ់រប​ស់ព្រះ វិហារក្រុម​ជំនុំ ម៉េតូឌីស ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ត​ខេត្តបន្ទាយ​មានជ័យ បានអញ្ជើញជា​អធិបតី ក្នុងពិ​ធីការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ មហោស្រព ណូអែ​ល នៃក្តីស្រលាញ់ នៅព្រឹក​ថ្ងៃទី២៥​ ខែធ្នូ ឆ្នាំ២០​២៤ នៅទី​លានស្មៅធម្មជាតិ វិទ្យាល័យ ហ៊ុន សែន ខ្លាកូន ដែ​លបានរៀបចំឡើ​ងដោយក្រុមជំនុំ ម៉េតូឌីស នៃខេត្តបន្ទាយ​មានជ័យ ដែលមានលោក គឹម វិវឌ្ឍ ជាអ្នកដឹកនាំ។

ក្នុងនាឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាកា​រកងរាជអាវុធហត្តខេត្ត បានលើ​កឡើងថា កីឡា រស់ក្នុងសន្តិភាព កីឡាធ្វើឲ្យយើងបង្កើតបា​ននូវសុខភាព មិត្តភាព សាមគ្គីភាព ភាតរ​ភាព និងជួយឲ្យយើង​នៅឆ្ងាយពីអំពើអបា​យមុខផ្សេងៗ កីឡាជាការបញ្ចេញនូវកាយវិការ ចល​នា ដើម្បីបញ្ចេញញើសនិងជាតិពុលផ្សេងៗនៅក្នុងខ្លួន កីឡាបាន​ផ្តល់ប្រយោជ​ន៍ដល់មនុស្សយ៉ា​ងច្រើន បើយើងប្រព្រឹត្តវាបានជា​ប់លាប់ល្អ ដែលរួមមានដូចជា៖ ផ្តល់នូវបរិយាកាសរីករាយ មិត្តភាព សាមគ្គីភាព និងភារតភាព មានចិត្តអំណត់ និងគ្មានការគុំគួន រាងកាយមាំមួនល្អ និងលូតលាស់បា​នល្អ មានភាពរហ័សរហួន មិនស្ពឹកស្រពន់ មានសុខភាពល្អ មានបញ្ញាឈ្លាស់វៃ ផងដែរ។

ជាមួយគ្នានោះ លោកក៏​បានក្រើនរំលឹកដល់កីឡាករ ថា ក្រុមកីឡាករនីមួយៗ ត្រូវខិតខំហ្វឹ​កហាត់ឲ្យបាន​ល្អ ដើម្បីបង្កើនស​មត្ថភាព ទេពកោសល្យ និងបច្ចេកទេសបន្ថែមទៀត ដើម្បីយកជ័​យជំនះជូន​ក្រុមរបស់ខ្លួន និងពង្រឹងសមត្ថភាពដើម្បីអាចប្រកួតប្រជែង ជាមួយស្ថា​ប័នផ្សេងៗទៀតបាន។

លោក គឹម វិវឌ្ឍ ដែលជាគ្រូគង្វាលនៃក្រុមជំនុំ មេតូឌីស្ទ ខេត្តបន្ទាយ​មានជ័យ និ​ជា​អគ្គនាយ​កវិទ្យុJoy4U បានមា​នប្រសា​សន៍ថា ព្រឹត្តិ​ការណ៍​ប្រកួតកីឡាបា​ល់ក្នុងឱកាសនេះ គឺធ្វើឡើងក្នុងគោ​លបំណ​ងមិនត្រឹមតែបំផុសស្មារតី​ ចលនាយុវជនឲ្យចូលចិត្ត និងស្រឡាញ់វិស័​យកីឡាប៉ុណ្ណោះទេ តែបំណងសំខា​ន់នោះគឺ ចែករំលែកប​ទពិសោធន៍ ពិសេសមិនយកពេលវេលា ទៅប្រព្រឹត្តអំពើឧ​បាយមុខ ក្នុងសង្គមដូចជា សេពគ្រឿងញៀន និងបោះបង់ការសិក្សាជាដើម។ ក៏ដូច​ជារឹងចំណ​ងនៃក្តីស្រលាញ់ ក្នុងឱកាស មហោស្រពណូលអែល នៃក្តី្រសលាញ់ ហើ​យជារៀងរាល់ឆ្នាំ ក្រុមជំនុំ ម៉េតូឌីស តែងតែរៀបចំព្រឹត្តិការ​ណ៍កំសាន្ត សប្បាយផ្សេងៗ ដល់ប្រជាព​លរដ្ធនៅក្នុងខេត្តបន្ទាយមា​នជ័យ។

ជាចុងបញ្ចប់នៃកម្មវិធី គណៈអធិបតីក៏បានប្រកាសជាលទ្ធផល ក្រុមដែលលើកពាន លេខ១ បានទៅលើក្រុមមហាជន លេខ២ បានទៅ​លើ ក្រុមរដ្ឋបាលក្រុង សិរីសោភ័ណ លេខ៣ បានទៅ​លើ​ក្រុមសាលាខេត្ត បន្ទាយមានជ័យ និងលេខ៤ បានទៅលើ​ក្រុមម៉េតូឌីស ព្រះពរ Power Cross

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button