ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន សំណេះសំ​ណាល និងផ្តល់រង្វា​ន់លើក​ទឹកចិត្តដល់សិ​ស្សប្រឡងជាប់ សញ្ញា​ត្រមធ្យមសិក្សាទុយិភូមិ

ប៉ៃលិន៖ នៅបរិវេណសាលាខេត្ត នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈ​អភិបាលខេត្តប៉ៃលិន បាន​អញ្ជើញសំណេះ​សំណាល  និងផ្តល់រង្វាន់ លើក​ទឹកចិត្តដ​ល់សិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុ​យិភូមិនិទ្ទេស  A,B,C,D,E ទូទាំងខេត្ត ដែល​ពិធីនេះក៏មា​នការអញ្ជើញចូលរួ​មពីសំ​ណាក់លោក លោកស្រី អភិបា​លរងខេត្ត, លោកលោក​ស្រីនាយក ​នាយ​ករងរដ្ឋបា​លខេត្ត, ប្រធាន​មន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ  អាណាព្យាបា​ល និងសិស្សានុសិស្ស  ប្រមាណ​ជាង ៥០០នាក់ផងដែរ។

លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានធ្វើរបាយការថា៖ សម្រាប់​កា​រប្រឡង សញ្ញា បត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំ២០២៤នេះ គឺមានបេក្ខជនប្រឡង​ជា​ប់ទូ​ទាំងខេត្តប៉ៃលិន សរុបចំនួន ៤០១នាក់ ស្រី ២៥១នាក់ ស្មើនឹង ៧២,៩១% ស្រី ៧៩,១៨% ក្នុង​នោះ(និទ្ទេស A=០៥នាក់ ស្រី ០២នាក់, B=២៩នាក់ ស្រី ២៥នាក់, C=៦៦នាក់ ស្រី ៤៣នាក់, D=១៣៦នាក់ ស្រី ៨៧នាក់ និងនិទ្ទេស E=១៦៨នាក់ ស្រី ៩៤នាក់)

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសា​សន៍ថ្លែង​អំណរគុណយ៉ាង ជ្រាលជ្រៅចំពោះ រាជ រដ្ឋា ភិបាលអាណត្តិទី៦ បន្តរហូតដល់អាណត្តិទី៧ និងក្រ​សួ​ងអប់រំ យុវជន និងកីឡា ដែលបានខិត ខំ ធ្វើ កំណែ ទម្រង វិស័យអ​ប់រំនៅកម្ពុជាជា​បន្តបន្ទាប់ និងបានរួមចំណែកអភិវឌ្ឍធនធានមនុស្សកម្ពុជា ប្រកបដោយ សមត្ថភាព ប្រកួតប្រជែង នៅក្នុងតំ​បន់ និងលើសក​លលោក ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដើម្បីចូលរួម កសាង អភិវ​ឌ្ឍន៍ប្រទេសជាតិ យើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកជំទាវបណ្ឌិតអភិបាលខេត្ត  បានមានប្រសាសន៍បញ្ជាក់ថា៖ លទ្ធផលសម្រេចបានស​ម្រាប់វិ​ស័យ​អប់រំក្នុង ខេត្ត ប៉ៃលិន គឺស្តែងចេញពី ឯកឧត្តម លោកជំទាវលោក លោកស្រី អង្គភាព ពាក់ព័ន្ធ​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សានុសិស្ស ដែល​បាន សហការ ជួយបង្កលក្ខណៈឱ្យកូនចៅមករៀនបានទៀងទាត់ និងធ្វើការតាមដាន​ការសិក្សារបស់ពួកគ​ជាប្រចាំដោយសហការគ្រប់យ៉ាងជាមួយសាលារៀនឈរលើគោលការណ៍ «សាលារៀនជារបស់សហគមន៍» ដើម្បីបុព្វហេតុនៃការកសាង និងអភិវឌ្ឍន៍ធនធានមនុស្សប្រកប​ដោយគុណភាព ស្រប តាមចតុស្ដម្ភទាំងបួនរួមមាន វិជ្ជាសម្បទា បំណិនសម្បទាចរិយាសម្បទា កាយសម្បទា និងមានមនសិការស្នេហាជាតិ និងមនុស្សជាតិ ចេះរស់នៅជាមួយគ្នាប្រក​បដោយសុ​ខដុមរមនា គឺឱ្យកូនចៅយើងក្លាយជាកូនល្អ សិស្សល្អ និងមិត្តល្អ ក្នុងសង្គមជាតិកម្ពុជា​ពោពេញ​ដោយ​សុជីវធម៌ សីលធម៌ថ្លៃថ្នូរ និងមានធនធានមនុស្សពិតប្រាកដសម្រាប់កសាង អភិវឌ្ឍន៍ ប្រទេសជាតិ។

នៅក្នុងឱកា​សនោះផងដែរ លោកជំទាវប​ណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍កោ​តសសើរដ​ល់មន្ទីរ​អប់រំ យុវជន និងកីឡាខេត្ត គណៈគ្រប់គ្រង សាលា លោកគ្រូអ្នកគ្រូ នៃវិទ្យាល័យទាំងពី​រក្នុងខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ក្នុង ការ ផ្ទេរចំណេះដឹងដល់សិស្សា​នុសិស្សរបស់ខ្លួនប្រក​បដោយគុណភាព និងសូមផ្តាំផ្ញើដល់ក្មួយៗជាសិស្សទាំងអស់ ដែលបាន ប្រឡងជាប់សញ្ញាបត្រ​មធ្យមសិក្សាទុយិភូមិត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្របន្តទៀត ដើម្បីអនាគតរបស់ខ្លួន និងប្រទេស​ជាតិ ជាពិសេសត្រូវជាសឱ្យឆ្ងាយពីគ្រឿងញៀន ក្មេងទំនើងបងធំបងតូច និងចូល​រួមគោរព ច្បាប់ ចរាចរណ៍ទាំងអស់គ្នា ហើយចំពោះក្មួយៗ ដែលគ្មានលទ្ធិភាពក្នុងការទៅបន្តការ​សិស្សានៅ​សក​លវិទ្យាល័យនានា សូម ទាក់ទងមកក្រុមការងាររបស់រដ្ឋបាលខេត្ត ដើម្បីស្វែងរ​កអាហារូប​ករណ៍ផ្តល់ជូនសម្រាប់បន្តការ​សិក្សារៀនសូត្រ។

សូមបញ្ជាក់ថា៖ លោកជំទា​វបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បាន​ឧបត្ថម្ភ ដល់​សិស្សជាប់និទ្ទេស A ចំនួន ៩នាក់ ដោយក្នុងម្នាក់ៗទទួលបានម៉ូតូ Honda Wave ១គ្រឿង, និងលោកគ្រូ អ្នកគ្រូ ចំនួន ៥៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀលផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button